នៅរសៀលថ្ងៃទី២៣មីនានេះ វី ឌីណែត ចេញពីព្យាបាលជំងឺកូវីដ-១៩ហើយក្រោយជាសះស្បើយ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ តារាចម្រៀង វី ឌីណែតបានចាកចេញពីមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល នាអតីតសណ្ឋាគារអាំងទែកង់ទីណង់តាល់នោះហើយ បន្ទាប់ពីនាងបានជាសះស្បើយមក។ 

យើងសូមចូលរួមត្រេកអរសម្រាប់ដំណឹងនៃការជាសះស្បើយរបស់តារាចម្រៀង វី ឌីណែត ប៉ុន្តែក្តីរំពឹងធំក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ ហើយបានរស់ជួបជុំក្រុមគ្រួសារនោះនាងត្រូវបានបាត់បង់ម្តាយជាទីគោរពស្រលាញ់ពីក្នុងផ្ទះ ដែលសល់តែសភាពផ្ទះស្ងាត់ជ្រងំលែងដូចមុន។ 

  ការផ្តល់កម្លាំងចិត្តជាបន្តបន្ទាប់ពីមិត្តរួមអាជីព សាច់ញាតិ និងអ្នកគាំទ្របានធ្វើឲ្យនាងស្រាកស្រាន្តពីទុក្ខកង្វល់បានមួយផ្នែក ប៉ុន្តែមានតែពេលវេលាប៉ុណ្ណោះដែលនឹងអាចឲ្យចិត្តរបស់នាងវិលមករកភាពស្រស់បស់ឡើងវិញនោះ។ 

ការជាសះស្បើយពីជំងឺរបស់នាងនៅមិនទាន់ត្រូវបានបង្ហោះជាសាធារណៈនៅឡើយដែលមានតែការបញ្ចេញតាមរយៈ Story កាលពីរសៀលថ្ងៃទី២៣ ខែមីនានេះនៅលើបណ្តាញសង្គមហ្វេសប៊ុកប៉ុណ្ណោះ ដែលគេជឿដែរថានឹងមានពាក្យជូនពរ និងលើកទឹកចិត្តនាងជាច្រើនត្រូវបានផ្ញើទៅកាន់ប្រអប់សារនោះ។ 

  គួរបញ្ជាក់ដែរថា តារាចម្រៀង វី ឌីណែត ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ហើយម្តាយនាងក៏ត្រូវបានរកឃើញវិជ្ជមានជំងឺនេះនៅថ្ងៃបន្ទាប់ និងបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ។ ប្អូនស្រីពៅរបស់នាងក៏ត្រូវបានរកឃើញវិជ្ជមានជំងឺដ៏កាចសាហាវមួយនេះកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅផងដែរ ហើយពួកគេបានសម្រាកព្យាបាលជំងឺនៅទីតាំងផ្សេងៗពីគ្នា។មុននេះ១ថ្ងៃនាងទើបនឹងបញ្ចេញបទចម្រៀងបទ”លែងមានម៉ែហៅ”រហូតដល់ធ្វើឲ្យរំជួលចិត្តដល់អ្នកគាំទ្រផងដែរ។ នាងទើបនឹងសះស្បើយពីជំងឺ ប៉ុន្តែម្សិលមិញនេះបងស្រីរបស់នាងដែលមានផ្ទៃពោះជាង៧ខែនោះត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ដែរ៕  

            

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print