លោក ហេង សួរ អំពាវនាវឲ្យកម្មករកម្មការិនី និងជនរួមជាតិ ចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០២១នេះ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជាអ្នកពាក្យក្រសួងផងនោះ សរសេរសារ បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកផ្តល់ខ្លួនរបស់លោកថា
“សូមបងប្អូនកម្មករ និងជនរួមជាតិរួមគ្នាចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា។ ចាក់វ៉ាក់សាំងការពារកូវីដ គឺជាគន្លឹះក្នុងការការពារអាយុជីវិតរបស់បងប្អូន និងក្រុមគ្រួសារ! ចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ ដែលឲ្យយើងអាចចេញធ្វើការ រកស៊ី និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន!។

លោក ហេង សួរ បានលើកឡើងថា ជនដែលឃោសនា បំផុសបំផុល អ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងនឹងទទួលទណ្ឌកម្ម និងបាបកម្មយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ និងមហាជន! អំពើបាបនេះអាចឲ្យអ្នកចុះនរក! សូមបងប្អូនជឿជាក់លើវិទ្យាសាស្ត្រ និងវ៉ាក់សាំងគ្រប់ប្រភេទដែលរាជរដ្ឋាភិបាលបានខិតខំស្វែងរកមក! ” ខ្ញុំ និងមិត្តភ័ក្ត្របានចាក់វ៉ាក់សាំងទាំងនោះរួចហើយ និងមិនឃើញមានផលប៉ះពាល់អ្វីដល់សុខភាពយើងខ្ញុំទេ! សូមបងប្អូននៅតាមរោងចក្រ រាយការណ៍ជូនរដ្ឋបាលរោងចក្រជាបន្ទាន់ ប្រសិនជាឃើញ ឬស្តាប់ឮអ្នកណាម្នាក់ឃោសនាបំផុសកុំឲ្យចាក់វ៉ាក់សាំងកូវីដ! ។

លោកក៏បានស្នើឲ្យថ្នាក់ដឹកនាំសហជីពទាំងអស់មេត្តាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត និងបំផុសឲ្យបងប្អូនកម្មករចូលរួមចាក់វ៉ាក់សាំងការពារកូវីដទាំងអស់គ្នា៕

...

ដោយ៖សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print