ថៃ៖ ពិតជាបានបង្កើតការភ្ញាក់ជាថ្មីសម្រាប់ទស្សនិកជនក្រោយពីឆ្លងកាត់ការបោះឆ្នោតជ្រើសរើស២០នាក់ចុងក្រោយវិញ្ញាសា ឈុតហែលទឹក ល្អបំផុត ឬ”Best in Swimsuit”នោះ ដោយកញ្ញាឯកពីកម្ពុជា លីវ ជីលី ឈរលំដាប់កំពូលក្នុងចំណោមបេក្ខនា២០នាក់ល្អបំផុត និងក្នុងចំណោមបេក្ខនារីជាង៦០ប្រទេសចូលរួមនោះ។
ការប្រកាសនេះត្រូវបានធ្វើឡើបន្ទាប់ពីកម្មវិធី បវរកញ្ញាដ៏អស្ចារ្យពិភពលោក ឬMiss Grand International បានដាក់ឲ្យធ្វើការបោះឆ្នោតប៉ុន្មានថ្ងៃមុននេះ។ នាងបានជាប់កំពូលបំផុត នៃការ បោះឆ្នោយកបេក្ខនារី២០នាក់ចុងក្រោយ វិញ្ញាសា ឈុតហែលទឹក “Best in Swimsuit” ។ សម្រាប់១០ប្រទេសកំពូលដែលទទួលបានការបោះឆ្នោតទាំងនោះមានទី១គឺកញ្ញាឯកមកពីប្រទេសកម្ពុជាលេខ២ មកពីប្រទេសឥណ្ឌូនេស៊ី លេខ៣ហ្វី លីពីន លេខ៤ ម៊ិចសិចកូ លេខ៥អេក្វាឌ័រ លេខ៦ក្វាតេម៉ាឡា លេខ៧មីយ៉ាន់ម៉ា
លេខ៨ប៉ារ៉ាហ្គាយ លេខ៩កូឡំប៊ី លេខ១០ វៀតណាម។
ប៉ុន្មានថ្ងៃមុនេះ លីវ ជីលី កញ្ញាឯក Miss Grand Cambodia 2020 បានសាងភាពភ្ញាក់ផ្អើលខ្លាំងលើកម្មវិធីប្រកួតតាមរយៈការបោះឆោតលើបណ្តាញសង្គម មួយមានឈ្មោះថា “Queen With the Golden Grown” ដែលជាកម្មវិធីមួយរបស់ Miss Grand International ។ ការប្រកាសលទ្ធផលជាផ្លូវការត្រូវបានធ្វើ កាលពីរាត្រីថ្ងៃទី១៩ ខែមីនា នេះ។ ម្ចាស់ជ័យលាភីចុងបញ្ចប់ជម្រស់ប្រទេសប្រចាំឆ្នាំ ដែលអាចឈានជើងចូលដល់ការប្រកួត២០នាក់ចុងក្រោយដោយស្វ័យប្រវត្តិនោះគឺកញ្ញាឯកមកពីប្រទេសកម្ពុជាដែលមានពិន្ទុសរុបចំនួន ជិត៣៨លានពិន្ទុ ខណៈដែលពិន្ទុប្រកៀកប្រកិតគ្នានេះត្រូវបានដេញដោយឥណ្ឌូនេស៊ីនោះ។
គូរជម្រាបផងដែរថា លីវ ជីលីបានធ្វើដំណើរទៅដល់ព្រះរាជាណាចក្រថៃ កាលពីចុងខែកុម្ភៈកន្លងទៅក្រោយពីកម្មវិធីប្រកួតសម្រស់មួយហនេះបានពន្យាពេលរៀបចំជាច្រើនខែព្រោះតែ ការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ ។ ក្រោយពីធ្វើចត្តាឡីស័ក្កិតាមដានរកមេរោគកូវីដ១៩បេក្ខនារីទាំងគ្រប់ប្រទេសបានបង្ហាញវត្តមានជាផ្លូវការ ក្នុងកម្មវិធីថតរូប កម្មវិធីទទួលទានអាហាររួមគ្នា កម្មវិធីទស្សនកិច្ចនៅតំបន់ទេសចរណ៍ កម្មវិធីផ្សាយផ្ទាល់នៃលារជជែកកម្សាន្តនិងកម្មវីធីប្រកួតឈុតហែលទឹកកាលពីថ្ងៃទី២០ខែមីនានេះ និងកម្មវិធីកិច្ចសម្ភាសន៍កាលពីម្សិលមិញនេះផងដែរ។ នៅមានកម្មវិធីជាច្រើនបន្តបន្ទាប់ទៀតដែលនឹងត្រូវរៀបចំប្រកួតរួមមានការប្រកួតឈុតតំណាងជាតិ ការសមឆាក ប៉ុន្តែតាមការគ្រោងទុកកម្មវិធីនេះនឹងបញ្ចប់វគ្គព្រ័ត្រនៅថ្ងៃទី២៧ ខែមីនាឆ្នាំ២០២១៕