ខឹងប្រពន្ធមិនដេកផ្ទះ ទៅដេកមើលឪពុកឈឺប្តីមកពីផឹកស្រាស្រវឹងដុតផ្ទះខ្លួនឯងចោលឆេះសល់តែគ្រោងឆ្អឹង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍អូរបីជាន់ឃាត់ខ្លួន ព្រោះតែខឹងនិងប្រពន្ធមិនដេកផ្ទះផឹកស្រាស្រវឹង បានធ្វើសកម្មភាពដុតផ្ទះខ្លួនឯងបណ្ដាលឲ្យឆេះ ផ្អើលអ្នកជិតខាងនិងនគរបាលជួយអន្តរាគមន៍ពន្លត់ទាំងយប់នៅវេលាម៉ោង០៧និង
១០នាទីយប់ថ្ងៃទី២៣ខែមីនា ឆ្នាំ២០២១ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
ជនសង្ស័យឈ្មោះសឿន  វាសនា ភេទប្រុសអាយុ ៣៧ឆ្នាំ និងប្រពន្ធឈ្មោះហៀប  ពៅ អាយុ៤១ឆ្នាំ មានកូនប្រុស០២នាក់ក្នុងបន្ទុក គ្រួសារនេះនៅភូមិកើតហេតុ ។
លោកអធិការស្រុកអូរជ្រៅសែស វិបុលប្រាប់ថា៖មូលហេតុបង្ករឲ្យអគ្គីភ័យឆាបឆេះផ្ទះគីបណ្ដាលមកពីរបុរសជាប្តី ឈ្មោះ សឿន  វាសនា ផឹកស្រាស្រវឹង ​បានខឹងនិងប្រពន្ធឈ្មោះហៀប ពៅ មិនដេកនៅផ្ទះក៏រវល់ទៅដេកកំដរឪពុកមានជម្ងឺនៅក្បែរផ្ទះក៏មានចិត្តម៉ួម៉ៅគួបផ្សំទឹកនិស័យចូលខ្លួនក៌ផ្ទុះកំហឹងយកដែកកេះដុតផ្ទះខ្លួនឯងចោលដែលមានទំហំ៣,៥០ X​ ៥ម សង់អំពីឈើ ប្រក់ស័ង្កសី  ក្តារក្រាលបាត បណ្តាលឲ្យឆេះស្ទើរទាំងស្រុង ហើយសម្ភារ សម្លៀកបំពាក់ ចាន ឆ្នាំងនៅក្នុងផ្ទះឆេះអស់ទាំងស្រុង កម្លាំងនគរបាលនិងប្រជាពលរដ្ឋ បាននាំគ្នាជួយពន្លត់មិនបង្កឲ្យរាលដាលឆេះដល់ផ្ទះអ្នកជិតខាង។
ករណីនេះ ប្រពន្ធបានសំណូមពរដល់សមត្ថកិច្ចឃាត់ខ្លួនប្តីរូបនេះ ចាត់ការតាមនីតិវិធី៕

...

វណ្ណា
,

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print