លួចទូរស័ព្ទបានហេីយបន្តទៅគាស់បន្ទប់ជួលគេទៀតត្រូវពលរដ្ឋចាប់បាន

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចយកទូរស័ព្ទបុរសម្នាក់បានសម្រេចខណៈគាត់កំពុងដេកលង់លក់ រួចហេីយជនសង្ស័យដដែលនេះបានបន្តទៅលួចគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត តែអស់លក្ខណ៍ត្រូវបានពលរដ្ឋឃាត់ជាប់រួចប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១និង៣០នាទីរសៀល​ ថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២១​ នៅក្នុងភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ​ ។
ជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះសៀង អៀន​ ភេទប្រុស អាយុ៣៣​ឆ្នាំ​ មុខ​របរមេការសំណង់​ ស្នាក់នៅភូមិអូដឹម​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ​។
ចំណែកជនសង្ស័យឈ្មោះថារ៉ា​ ភេទប្រុស អាយុ២៦​ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅភូមិទ្រា៣​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។
តាមសម្តីជនរងគ្រោះជាម្ចាស់ទូរស័ព្ទបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានដេកនៅកន្លែងធ្វេីការសំណង់ដោយទុកទូរស័ព្ទម៉ាកOPPO នៅក្បែរខ្លួន​ ខណៈគាត់កំពុងដេកលង់លក់ស្រាប់តែមានជនសង្ស័យមកធ្វេីសកម្មភាពលួចយកទូរស័ព្ទគាត់ទៅបាត់។
ជនរងគ្រោះបន្តថា​ បន្ទាប់មករូបគាត់ក៏បានខលទៅលេខទូរស័ព្ទគាត់ ពេលនោះមានប្រជាពលរដ្ឋលេីកដោយប្រាប់ថា ជនសង្ស័យលួចទូរស័ព្ទបានមកហេីយក៏បន្តទៅធ្វេីសកម្មភាពគាស់បន្ទប់ជួលប្រជាពលរដ្ឋបម្រុងលួចយកទ្រព្យសម្បត្តិទៀត។
បេីតាមប្រជាពលរដ្ឋដែលឃាត់ខ្លួនជនសង្ស័យបានប្រាប់ថា​ មុនពេលកេីតហេតុ​ ម្ចាស់បន្ទប់បានចាក់សោទ្វារខាងក្រៅហេីយចេញទៅធ្វេីការបាត់អស់​ លុះមកដល់វេលាកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពគាស់ទ្វារបន្ទប់ជួល​ ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរឃេីញក៏សួរនាំ​ តែជនសង្ស័យបានប្រាប់ថា​មករកបងប្អូន​ តែដោយសារតែអ្នកក្បែរខាងមិនដែលស្គាល់មុខទេីបនាំគ្នាឃាត់ខ្លួនសិន។ បន្ទាប់មកស្រាប់តែមានគេខលទូរស័ព្ទមកនិយាយថា​ ទូរស័ព្ទកំពុងនិយាយគឺទូរស័ព្ទគាត់ដែលទេីបនិឹងបាត់​ ភ្លាមនោះប្រជាពលរដ្ឋក៏ធ្វេីការឃាត់ខ្លួននិងរាយការណ៍ទៅសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វេីសកម្មភាពលួចទូរស័ព្ទនិងបន្តទៅគាស់បន្ទប់ជួលប្រជាពលរដ្ឋពិតប្រាកដមែន។
បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print