សេតវិមានស្នើឲ្យហៅ«រដ្ឋាភិបាល បៃឌិន-ហារីស» ជាជាងហៅ «រដ្ឋាភិបាលលោកបៃឌិន»

ចែករំលែក៖

នៅក្នុងរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីអាមេរិកកន្លងមក ប្រព័ន្ធផ្សព្វផ្សាយនានាជុំវិញពិភពលោក តែងតែហៅរដ្ឋាភិបាលរបស់ប្រធានាធិបតីតែប៉ុណ្ណោះ ដូចជា«រដ្ឋាភិបាល អូបាម៉ា , រដ្ឋាភិបាលលោកត្រាំ…» នៅពេលនេះសេតវិមានស្នើឲ្យហៅរដ្ឋាភិបាល បៃឌិន-ហារីស ជាជាងហៅតែឈ្មោះប្រធានាធិបតីម្នាក់ឯង។
តាមសារព័ត៌មាន Outspoken បានផ្សាយថា«មន្ត្រីព័ត៌មាននៅសេតវិមានបានផ្ញើអុីម៉ែលទៅកាន់បណ្តាស្ថាប័នទាំងអស់នៅអាមេរិក គឺត្រូវតែមានឈ្មោះអនុប្រធានាធិបតី លោកស្រី Kamala D. Harris នៅពេលប្រើប្រាស់ជាផ្លូវការ។ នៅក្នុងអុីម៉ែលបានសរសេរថា ត្រូវតែសរសេរថា «រដ្ឋាភិបាល បៃឌិន-ហារីស » ។
តាមសារព័ត៌មានខាងលើបានបញ្ជាក់ថា សេតវិមានចង់ពង្រីកការហៅទៅលើរដ្ឋាភិបាលបច្ចុប្បន្ន ដោយមានឈ្មោះអនុប្រធានាធិបតីផងដែរ។ បណ្តាគេហទំព័ររបស់ស្ថាប័នចំនួន១៥របស់គណៈរដ្ឋមន្ត្រី គឺបានប្រើប្រាស់ពាក្យថា «រដ្ឋាភិបាល បៃឌិន-ហារីស»។
នៅលើបណ្តាញសង្គមTwitter ក៏បានសរសេរថា «ស្វាគមន៍មកកាន់សេតវិមានរបស់ បៃឌិន-ហារីស»។ រដ្ឋាភិបាលមុនៗគឺមិនបានរំលឹកដល់ឈ្មោះរបស់អនុប្រធានាធិបតីនោះឡើយ នៅក្នុងរដ្ឋាភិបាល។  ទាំងនោះហើយទើប លោកបៃឌិនចង់ឲ្យមានឈ្មោះ អនុប្រធានាធិបតីនៅក្នុងរដ្ឋាភិបាលផងដែរ៕ ដោយ សាធី

 រូបថត៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print