ចំនួនអ្នកឆ្លងកូវីដ-១៩ នៅឥណ្ឌូនេស៊ីថយចុះខ្លាំង , ពិភពលោកមានអ្នកជាសះស្បើយជាង១០២ លាននាក់

ចែករំលែក៖

ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាសម្បុកកូវីដ-១៩ធំបំផុតនៅតំបន់អាស៊ាន ប៉ុន្តែនៅពេលនេះ ចំនួនអ្នកឆ្លងនិងស្លាប់បានថយចុះយ៉ាងខ្លាំង បើប្រៀបធៀបកាលពីដើមខែកុម្ភៈដែលជាពេលវេលាឆ្លងច្រើនបំផុត។
សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រទេសឥណ្ឌូនេស៊ីបានផ្សាយថា ឥណ្ឌូនេស៊ីជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅក្នុងតំបន់អាស៊ាន ។ ប៉ុន្តែ ចំនួនអ្នកស្លាប់ដោយវីរុសកូវីដ-១៩ បានធ្លាក់ចុះជាបន្តបន្ទាប់ គឺនៅសល់តែជាង៥០ នាក់ប៉ុណ្ណោះ ក្នុងពេល៣សប្តាហ៍កន្លងមក ស្មើនឹង២០ភាគរយ ។
ចំនួនអ្នកឆ្លងកូវីដ-១៩ ថ្មីក្នុងប្រទេសឥណ្ឌូនេស៊ី ក៏បានថយចុះ នៅសល់តែ ៥៣០០នាក់ក្នុងមួយថ្ងៃ គឺថយចុះដល់ទៅ៤២% ។ ចាប់តាំងពីការផ្ទុះកូវីដ-១៩ ប្រទេសនេះមានករណីឆ្លងដល់ទៅជាង១,៥លាននាក់ និងស្លាប់ ៤០.១៦៦នាក់។
រដ្ឋាភិបាលឥណ្ឌូនេស៊ី បានព្យាយាម គ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ ដោយបង្កើនកម្មវិធីចាក់វ៉ាក់សាំង នៅទូទាំងប្រទេស ។ គិតមកទល់ពេលនេះ ឥណ្ឌូនេស៊ីបានចាក់ជូនពលរដ្ឋចំនួន៩,៧លានដូសហើយ ។ វ៉ាក់សាំងដែលប្រទេសឥណ្ឌូនេស៊ីប្រើប្រាស់គឺជារបស់ចិន Sinovac ។
ឥណ្ឌូនេស៊ីសង្ឃឹមថា នៅពេលដ៏ខ្លីខាងមុខនឹងមិនមានការឆ្លងច្រើនទៀតហើយ ដើម្បីបើកទ្វារសេដ្ឋកិច្ច ដំណើរការដូចដើមវិញ ពិសេសគឺវិស័យទេសចរណ៍ នៅក្នុងប្រទេស ដែលមានកោះច្រើនជាងគេបំផុតលើពិភពលោក។
ក្នុងពេលនេះដែរ មានអ្នកឆ្លងកូវីដ-១៩ ដល់ទៅជាង១០២លាននាក់ បានជាសះស្បើយពីជំងឺ នៅទូទាំងពិភពលោក។ ចំណែកអ្នកឆ្លងសរុប កើនឡើងដល់ជាង ១២៦លាននាក់ និងស្លាប់ ជាង ២,៧លាននាក់ ៕

...

រូបភាព៖ THX

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print