ផ្ទះមួយខ្នងរួមជាមួយប្រាក់រៀលខ្មែរ ប្រាក់ដុល្លារអាមេរិក និងមាសត្រូវបានអគ្គិភ័យឆេះម៉ត់នៅស្រុកចំការលើ

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងរួមជាមួយប្រាក់រៀលខ្មែរ ប្រាក់ដុល្លារអាមេរិក និងមាស មួយចំនួន ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២:៣០នាទី ថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។
ក្រោយពីទទួលបានពត៌មាននេះ លោកខ្លូត ចិន្តា អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក និង កម្លាំងប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ ចេញរថយន្ដពន្លត់អគ្គិភ័យ១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅធ្វើអន្ដរាគមន៍ជួយពន្លត់ភ្លើង។

ចំណែកលោកអធិការស្រុកចំការលើ ប៉ែន ទៀងចំរើន បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ អុន លីម ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម គាត់ត្រូវភ្លើងឆេះផ្ទះទំហំ៦ម៉ែត្រx៨ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ ( ប្រហែល៨០%) ខូចខាតប្រាក់ចំនួន ៤.០០០.០០០រៀល និងប្រាក់ដុល្លារ៥០០$ ខ្សែកមាស៥ជី ចិញ្ចៀនមាស ២ជី និងសម្ភារជាច្រើនទៀត។
លោកអធិការបន្តថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយអគ្គិភ័យរលត់ជាស្ថាពរនៅវេលាមោង១៤:១០នាទី ។ករណីនេះមិនបណ្ដាលឱ្យរបួសដល់មនុស្សនោះទេ ។
ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យនោះ យើងបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ១គ្រឿង និងប្រើប្រាស់ទឹកចំនួន២រថយន្ត ៕

...

វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print