ខេត្តត្បូងឃ្មុំ ៖ មន្ត្រីនគរបាលខេត្តត្បូងឃ្មុំ ចំនួន៣នាក់ដែលប៉ះផ្ទាល់ជាមួយលោក វរសេនីយ៍ វ៉ាន់ ណាក្រូ ប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ បន្ទាប់ពីយកសំណាកទៅពិនិត្យ ជាលទ្ធផលរកឃើញវិជ្ជមានកូវីដ-១៩ ។
មន្ត្រីនគរបាលទាំងនោះមានទី១-ឈ្មោះ នល់ ចន្នា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយ សង្កាត់វិហារហ្លួង ក្រុងសួង ។ ទី២-ឈ្មោះ ស សាវត្តី ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិចាធំ ឃុំចុងជាច ស្រុកតំបែរ និងទី៣-ឈ្មោះ ព្រឿង ឡុង ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ការឆ្លងរបស់មន្រ្តីនគរបាលទាំង៣នាក់ខាងលើនេះ ជាករណីទី៣ហើយបន្ទាប់ពីលោក ឡេង ពៅ និងលោក វ៉ាន់ ណាក្រូ ដែលអ្នកទាំង៥ជាមន្ត្រីនគរបាលខេត្តត្បូងឃ្មុំដូចគ្នា រកឃើញវិជ្ជមានកូវីដ-១៩ ដែលបានឆ្លងពីព្រឹត្តិការណ៍២០កុម្ភៈ។
នេះបើតាមការឲ្យដឹងពលោក ចេង ប៊ុណ្ណារ៉ា ប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានកូវីដ-១៩ ខេត្តត្បូងឃ្មុំ និងលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត នាយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ៕
វណ្ណៈ