កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនមេខ្យល់២នាក់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យជាមេខ្យល់ចំនួន០២នាក់ នាំមនុស្សឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រ ឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់នៅថ្ងៃទី២៨ខែមីនា ឆ្នាំ២០២១ ។
ជនសង្ស័យទាំង០២នាក់ មាន៖ ១/- ឈ្មោះ សៀង ម៉ាច ភេទប្រុសអាយុ ៣០ឆ្នាំ ,២/-ឈ្មោះ ថេង ចិន្តា ភេទប្រុសអាយុ ៣០ឆ្នាំ អ្នកទាំង០២ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ។
លោកអធិការស្រុកម៉ាឡៃប៊េន សំអាតប្រាប់ថាជនទាំង០២នាក់នេះ កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ បានលួចនាំពលករចំណាកស្រុកទៅប្រទេសថៃ ដោយខុសច្បាប់ចំនួន០៤នាក់ ស្រី០៣នាក់  នៅចំណុចក្រោលគោនិងគុម្ពប្ញស្សី ស្ថិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួន ទាំងពលករនិងមេខ្សល់មកអធិការដ្ឋាន ដើម្បីសួរនាំ ។
លោកអធិការបានបញ្ជាក់ថា៖នៅចំពោះមុខសមត្ថកិច្ច ពលករទាំង០៤នាក់ បានឆ្លើយថា ខ្លួនត្រូវបានឈ្មោះសៀង ម៉ាចនិងឈ្មោះថេងចិន្តា ជាមេខ្យល់ នាំទៅលាក់ខ្លួននៅក្រោលគោក្រោយរបស់គេ      បន្ទាប់ចល័តទៅលាក់ខ្លួននៅគុម្ពប្ញស្សីទៀត ដែលនៅក្រោយភូមិ ដើម្បីត្រៀមចេញដំណើរឆ្លងទៅថៃ លុះដល់ម៉ោង៧យប់ ថ្ងៃដដែលក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
បើយោងតាមចម្លើយសារភាពរបស់ឈ្មោះ   ថេង ចិន្តា បានសារភាពថា ខ្លួនត្រូវឈ្មោះសៀង ម៉ាច ឲ្យនៅមើលនិងគ្របគ្រងពលករចំណាកស្រុកដែលបានលាក់ខ្លួននៅក្រោលគោ ហើយផ្លាស់ទៅនៅគុម្ពប្ញស្សីចល័តចុះឡើង ដើម្បីត្រៀមឆ្លងដែនទៅថៃ ។ចំណែកឈ្មោះសៀង ម៉ាច បានសារភាពថា ខ្លួនពិតជាបានលាក់ពលករចំណាកស្រុកចាប់ពី០៨ទៅ០៩នាក់ នៅក្រោលគោនិងចល័តទៅគុម្ពប្ញស្សីក្រោយភូមិ ដើម្បីត្រៀមចេញទៅថៃពិតប្រាកដមែន ។
លោក ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការ ពារអនីតិជន បានឲ្យបញ្ជាក់ថា៖ ដោយផ្អែកតាមការបំភ្លឺរបស់ពលករនិងចម្លើយសារភាពរបស់ជនសង្ស័យ ជាមេខ្សល់ឈ្មោះសៀង ម៉ាចនិង ឈ្មោះថេង ចិន្តា កម្លាំងការិយាល័យជំនាញ បានបញ្ជូនជនទាំង០២នាក់នេះទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ហើយដែរ៕

...

វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print