ភ្នំពេញៈ កាលពីថ្ងៃ២៨ខែមិីនាឆ្នាំ២០២១ វេលាម៉ោង ១៧:៣០នាទីល្ងាចជនសង្ស័យ២នាក់ត្រូវកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ធ្វើការបង្រា្កបជាក់សែ្តងករណីលួចមានសា្ថនទម្ងន់ទោស(ឆក់កាបូបដាក់ប្រាក់)នៅចំណុចផ្លូវលេខ៩៩ ក្រុម៥ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានពេលធ្វើសកម្មភាពឆក់ប្លន់ជាក់ស្តែងនោះមាន ១-ឈ្មោះសៀង សុខខួច ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅក្នុងភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ។ ២- ឈ្មោះរិន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។
សម្ភារដកហូត៖
១ -ម៉ូតូ១គ្រឿងម៉ាកនិច ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1IQ-4372 ជារបស់ជនសង្ស័យ ។
២-កាបូបដាក់ប្រាក់១មានប្រាក់៦០០.០០០៛(ហុកសិបមុឺនរៀល) របស់ជនរងគ្រោះ។
៣-ទូរស័ព្ទចំនួន២គ្រឿង(ម៉ាកOPPO Reno 4 និងម៉ាក IPhone X របស់ជនរងគ្រោះ។
.ម៉ាកIPhoneX របស់ជនរងគ្រោះ ។
បើតាមលោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងទៀតថា នៅថៃ្ង ខែ ឆាំ្នខាងលើជនសង្ស័យ២នាក់បានជិះម៉ូតូ ០១គ្រឿងម៉ាកNIXពណ៌សលាយខៀវ សា្លកលេខភំ្នពេញ1IQ4372 មកពីក្រោយនៅពេលជនរងគ្រោះជិះម៉ូតូម្នាក់ឯងដោយការបូបស្ពាយតាមបណ្តោយផ្លូវ៩៩ពីត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុខាងលើជនសង្ស័យបាន ធ្វើសកម្មភាព ឆក់ការប៊ូបដាក់ប្រាក់ជនរងគ្រោះស្រែកចោរៗក៏កំលាំងល្បាតយើងអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ០២នាក់យកមកប៉ុសិ្តទួលសងែ្ក១ដើម្បីសាកសួរបន្ត។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជីណា