នៅថ្ងៃទី២៨ ខែមីនា មន្ត្រីក្នុងតំបន់បានប្រកាសឲ្យដឹងថា កាលពីថ្ងៃទី២៨ខែមីនា (ពេលវេលានៅអាមេរិក) ឧទ្ធម្ភាគចក្រមួយគ្រឿងបានជួបគ្រោះថ្នាក់ធ្លាក់នៅរដ្ឋអាឡាស្កា(Alaska)បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់និងម្នាក់រងរបួសធ្ងន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយថា ឧទ្ធម្ភាគចក្រ Eurocopter AS50 បានធ្លាក់នៅក្បែរតំបន់ Butte នៅម៉ោង ១៨ និង ៣៥នាទីថ្ងៃទី ២៧ ខែមីនា (ម៉ោងក្នុងតំបន់)។
ក្រុមជួយសង្គ្រោះបានទៅកាន់ កន្លែងកើតហេតុភ្លាមៗដើម្បីជួយសង្គ្រោះ ។ នៅកន្លែងកើតហេតុ កម្លាំងប៉ូលិសក៏បានរកឃើញសាកសព៥នាក់ និងម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ។ នៅពេលនេះ អត្តសញ្ញាណជនរងគ្រោះមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ។
នៅពេលនេះដែរក្រុមជំនាញកំពុងបើកការស្រាវជ្រាវពីមូលហេតុ បណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើង៕
...
រូបភាព៖ phapluatxahoi