ខ្ចីម៉ូតូឌ្រីមស៊េរីឆ្នាំ២០១០របស់មិត្តភក្តិទៅលួចម៉ូតូឌ្រីមស៊េរីឆ្នាំ២០២១បានសម្រេចតែត្រូវសមត្ថកិច្ចតាមចាប់បានមកវិញ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានខ្ចីម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១០របស់មិត្តភក្តិនៅភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ​ ទៅរកទិញអីហូបបន្តិចស្រាប់តែបន្តទៅលួចដូរម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២១​បានសម្រេចនៅ​សង្កាត់កំបូល ខណ្ឌកំបូល​ ហើយព្យាយា​មបើកគេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួន​បានមកវិញកាលពី​វេលាម៉ោង៣រសៀល​ ថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២១​ នៅម្តុំផ្លួវរថភ្លេីង​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​។
ជនសង្ស័យឈ្មោះ ឆៅ​ ភេទប្រុសអាយុ២០​ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុនៅថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០២១​ ជនសង្ស័យបានខ្ចីម៉ូតូរបស់គាត់ដោយប្រាប់ទៅរកទិញអីហូបមួយភ្លែត ហើយដោយសារតែធ្លាប់ស្គាល់គ្នាទេីបឲ្យជិះទៅ​ ។
ជនរងគ្រោះបានបន្តថា​ អស់រយៈពេលជាច្រេីនថ្ងៃនៅមិនឃេីញជនសង្ស័យយកម៉ូតូមកឱ្យប្រគល់ឱ្យគាត់ ទេីបរូបគាត់មកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣​ នៅរសៀលថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២១​ ដេីម្បីសុំកិច្ចអន្តរាគមន៍​ ។ រហូតមកដល់វេលាម៉ោង៣រសៀល​ ទេីបសមត្ថកិច្ចខលប្រាប់ថាជនសង្ស័យត្រូវបានឃាត់ខ្លួនបានហេីយ។
តាមសមត្ថកិច្ចបានឱ្យដឹងថា​ មុនឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលេី​ គឺជនសង្ស័យរូបនេះបានជិះម៉ូតូហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១០​មួយគ្រឿងយកទៅប្តូរយកម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១​ នៅសង្កាត់កំបូល​ ខណ្ឌកំបូល​ ហេីយគេចខ្លួនបាត់​នៅថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០២១ ។ លុះមកដល់ថ្ងៃទី២៩​ ខែមីនា​ ទេីបសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបាននៅចំណុចផ្លូវរថភ្លេីង​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រកឃេីញថ្នាំញៀនមួយកញ្ចប់តូច​ រួចនាំខ្លួនមកប្រគល់ជូននគរបាលប៉ុស្តិ៍កំបូលដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖ សុខាសែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print