នារីម្នាក់ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកបង្គោលចំណាំងប្លាតស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារីម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តស្វាយរៀងក្រោយពីបើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកបង្គោលចំណាំងប្លាតផ្លូវពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី២៩ខែ​ មីនាឆ្នាំ២០២១ស្ថិតនៅលើផ្លូវជាតិលេខ៣១៤D ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨-១៩ នៅក្នុង
ភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថានារីដែលស្លាប់មានឈ្មោះ ហៀង ដានីអាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិរោទ៍ ឃុំញរ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង ។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុនារីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ​​ ស្វាយរៀង១Q-៤៦៦៨លើផ្លូវជាតិលេខ៣១៤Dក្នុងទិសដៅពីជើងទៅត្បូងដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន លុះមកដល់ផ្លូវកោងក៏រេចង្កូតទៅបុកបង្គោលចំណាំងប្លាតផ្លូវពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់តែម្តង។
ក្រោយកើតហេតុអ្នកភូមិបានរាយការណ៍ទៅសមត្ថកិច្ចនិងក្រុមគ្រួសារបញ្ជូននារីរងគ្រោះទៅដល់មន្ទីរពេទ្យខេត្តស្វាយរៀង ប៉ុន្តែជាអកុសលយឹតពេលទៅហើយ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print