សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីទទួលអំណោយពីសប្បុរសជន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នារព្រឹកថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់-ទទួលថវិកាសប្បុរសជន និងម៉ាស់មួយចំនួន ពីសប្បុរសជន ក្រោមអធិបតីភាពលោកស្វាយ សំអ៑ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោក លោកស្រី ជាសមាជិក គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា កងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជីវករជាច្រើនរូប ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
ពិធីប្រគល់-ទទួលនេះ ប្រព្រឹត្តទៅនៅក្នុងគោលបំណង ដើម្បីឈានឆ្ពោះទៅរកការប្រារព្ធអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ តាមរយៈការចូលរួមកៀរគររកមូលនិធិពីសប្បុរសជន។

លោកស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការកៀរគររកមូលនិធិពីសប្បុរសជនក្នុងស្រុក និងក្រៅខេត្ត គ្រប់មជ្ឈដ្ឋាន។

លោកអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមថា ថវិកាដែលទទួលបានពីសប្បុរសជនទាំងអស់នេះ សាខានឹងយកទៅចាត់ចែងទៅតាមគោលការណ៍ និងឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងការជួយជនរងគ្រោះ និងអ្នកដែលត្រូវការជំនួយជាចាំបាច់ និងសូមជូនពរដល់សប្បុរសជនទាំងអស់ ដែលរួមមាន បុគ្គលិក មន្ត្រីរាជការ អង្គភាព ឬក្រុមហ៊ុន និងអាជីវករ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តមណ្ឌលគិរីនេះដែរ សុខភាពល្អ កម្លាំងពលំមាំមួន រកស៊ីមានបាន មានសេចក្ដីសុខសុភមង្គល និងជៀសឲ្យផុតពីជំងឺដ៏កាចសាហាវមួយនេះ ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ តាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print