ខេត្តបន្ទាយមានជ័យ ៖ ពិតជាគួរខ្លោចផ្សាណាស់ ដែលក្មេងប្រុសអាយុ៣ឆ្នាំកំពុងលេងនៅក្រោមគោយន្តកន្ត្រៃ ហើយពេលឪពុកមិនដឹងនិងមិនចាប់អារម្មណ៍នោះបានបញ្ឆេះម៉ាស៊ីនគោយន្តចេញដំណើរក៏កិនកូននោះស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៩ មីនា ឆ្នាំ២០២១ ស្ថិត នៅចំណុចចំការគោកវល្លិប្រេង ភូមិគោកសំរោង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
មន្រ្តីនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ វ័ន្ត វ៉ាន់អ៊ី ហៅ សាម៉េន អាយុ៣ឆ្នាំ ជាកូនរបស់ឈ្មោះ លឹម ម៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ នឹងប្រពន្ធឈ្មោះសយ សាវង្ស អាយុ ៣៣ឆ្នាំ រស់នៅភូមិទានកាំ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរបរជាកសិករ ។
បើតាមការរៀបរាប់ពីម្តាយកុមាររងគ្រោះឲ្យដឹងថា មុនពេលកើតហេតុក្រុមគ្រួសារគាត់បានមកស្នាក់នៅស៊ីឈ្នួលដកដំឡូងឲ្យគេ នៅចំណុចចំការគោកវល្លិ៍ប្រេងខាងជើង ភូមិគោកសំរោងប្រមាណ១០គីឡូម៉ែត្រពីផ្ទះដែល ស្ថិតក្នុងភូមិសាស្ត្រភូមិគោកសំរោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបន្តថានៅថ្ងៃកើតហេតុខាងលើ ប្តីប្រពន្ធគាត់បាននាំកូនទៅស៊ីឈ្នួលដកមើមដំឡូងឲ្យគេនៅចំណុចខាងលើ។ លុះពេលដកមើមដំឡូងបានហើយ ក៏រៀបចំលើកដាក់លើគោយន្តកន្ត្រៃពេញទ្រុងដឹកយកទៅដាក់ក្នុងរោង។ ពេលនោះបុរសជាឪពុកបានបញ្ឆេះគោយន្តមាន បំណងបើកទៅមុខ ដោយអត់បានដឹងថា កូនប្រុសអាយុ៣ឆ្នាំបាន នឹងកំពុងនៅលេងខាងក្រោមគោយន្តទេ ហើយក៏កិនកកូនប្រុសខ្លួនឯងបណ្តាលឲ្យស្លាប់នៅ នឹងកនកន្លែយ៉ាងអាណផចអាធ័មតែម្តង។
បន្ទាប់ពីបានដឹងរឿងនេះកម្លាំងជំនាញនគរបាលស្រុកថ្មពួក សហការជាមួយគ្រូពេទ្យ ចុះ
ទៅធ្វើការពិនិត្យសាកសព ដោយបានធ្វើការសន្និដ្ឋានថា កុមារអាយុ៣ឆ្នាំនោះ ពិតជាស្លាប់ដោយសារគោយន្តកិនចំពីលើក្បាលប្រាកដមែន រួចបានប្រគល់ឲ្យអាណាព្យាបាល រៀបចំធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់បងប្អូន នៅភូមិគោកសំរោង ឃុំបបន្ទាយឆ្មារតែម្តងទៅ៕
ដោយ÷ប្រាថ្នា