ឃាត់បុរស​ម្នាក់​ចែកចាយ និងរក្សាទុក​ថ្នាំញៀនបញ្ជូនទៅតុលាការ

ចែករំលែក៖

 

ខេត្តព្រះសីហនុ៖ កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ជា​មុខសញ្ញា​ចែកចាយ និង​រក្សាទុក ថ្នាំញៀន កាលពីយប់​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីនគរបាល ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យគឺជាមុខសញ្ញា​ចែកចាយ​ថ្នាំញៀន  បាន​យក​ថ្នាំញៀន មក​លក់​អោយក្រុមកម្មករ​សំណង់ និង​អ្នករត់ម៉ូតូឌុប ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​។ ជនសង្ស័យ ឈ្មោះ​យូ ពុ​ទ្ធី អាយុ​៥០​ឆ្នាំ  មុខរបរ​រត់​ម៉ូតូឌុប មាន​ស្រុកកំណើត នៅ​ខេត្តបាត់ដំបង និង ទីលំនៅ​បណ្តោះអាសន្ន ក្នុងភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។ ជាមួយការខ្លួនសមត្ថកិច្ច​ដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន ៩​កញ្ចប់​តូច​ស្មើរ​និង​២.៩០​ក្រាម​។​

​ ក្រោយពី​សាកសួរ ជនសង្ស័យ ត្រូវបាន​សម្ត​កិច្ច កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕

FB_IMG_1457016513829

FB_IMG_1457016520852

ដោយ៖ ឆ្លាមសមុទ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print