លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងដែលផ្ទុកជំងឺកូវីដ-១៩ ហើយកំពុងសម្រាកព្យាបាលបានបង្ហោះសារថាសូម កុំបាក់ស្មារតីហើយចុះចាញ់ជំងឺកូវីដ-១៩ ពេលនេះសុខភាពរបស់ខ្ញុំបាទមិនមានបញ្ហារអីទេ សូមមេត្តាអនុវត្តឱ្យបានវិធាន ៣ការពារ ៣កុំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមអាខោនហ្វេសបុកទឹកហូរក្រោមស្ពានដែលជារបស់លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងដែលផ្ទុកជំងឺកូវីដ-១៩ហើយកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកស្វាយជ្រំបានបង្ហោះសារថាសូមកុំបាក់ស្មារតីហើយចុះចាញ់ជំងឺកូវីដ-១៩ ពេលនេះសុខភាពរបស់ខ្ញុំបាទមិនមានបញ្ហារអីទេ ស៊ូៗណាបងប្អូនគ្មាននណាម្នាក់ចង់ឆ្លងជំងឺនេះទេ កុំបន្ទោសខ្លួនឯង ហើយក៏កុំបាក់ទឹកចិត្តដោយសារសម្តីអ្នកដទៃ។

ការបង្ហោះសារតាមបណ្ដារសង្គមហ្វេសបុកនេះនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ខណៈដែលរូមលោកកំពុងសម្រាកព្យាបាលជំងឺងឺកូវីដ-១៩នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។

ក្នុងអាខោនហ្វេសបុ៊កបន្តទៀតថា ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ជុក មុន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកលោកស្រី និង មន្ត្រីរាជាការមហាគ្រួសារសាលាក្រុងស្វាយរៀង លោកគ្រូ អ្នកគ្រូពេទ្យ ជាពិសេសក្រុមគ្រួសារ និង មិត្តភ្កតិល្អៗគ្រប់ទិសទី ដែលបានលើកទឹកចិត្តខ្ញុំបាទជានិច្ចធ្វើអោយខ្ញុំបាទមានកម្លាំងចិត្តដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ ខ្ញុំសូមចែករំលែកបទពិសោធន៍ខ្លះ ចំពោះវិធីយកឈ្នះជំងឺនេះបាននោះគឺស្មារតី ទឹកចិត្ត របស់យើង និង ការលើកទឹកចិត្តពីគ្រប់មជ្ឈដ្ឋានជុំវិញនេះឯង ហើយត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឱ្យបានត្រឹមត្រូវ។

ដោយសារកត្តានេះហើយទើបមកដល់ពេលនេះគឺសុខភាពរបស់ខ្ញុំបាទមិនមានបញ្ហារអីទេ ស៊ូៗណាបងប្អូនគ្មាននណាម្នាក់ចង់ឆ្លងជំងឺនេះទេ កុំបន្ទោសខ្លួនឯង ហើយក៏កុំបាក់ទឹកចិត្តដោយសារសម្តីអ្នកដទៃ
ដោយសារខ្ញុំបាទជាថ្នាក់ដឹកនាំក្រុងម្នាក់ ជាមន្ត្រីបម្រើប្រជាជនដូច្នេះកិច្ចការងារខ្ញុំបាទមានច្រើនណាស់ត្រូវបំពេញជូនរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋ ដូច្នេះខ្ញុំបាទមិនចាំពេលវេលាចុះបំពេញភារកិច្ច ឬការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ និងបងប្អូនប្រជាពលរដ្ឋទេ។

ដូច្នេះបើថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ មិត្តភក្តិ នៅចងចាំហើយគិតថាបានជួបខ្ញុំដោយផ្ទាល់ ឬប្រយោលក្តីក្នុងអំឡុងពេលមុននិងក្រោយខ្ញុំបាទបានឆ្លងជំងឺកូវីដ-១៩ នេះ សូមមេត្តាសម្តែងសេចក្តីស្មោះត្រង់ដើម្បីសហការផ្តល់ព័ត៌មានជូនក្រុមការងារបង្ការតាមដានទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ ថ្នាក់ខេត្ត ក៏ដូចជាក្រុមការងារសុខាភិបាលខេត្ត ដើម្បីធ្វើចត្តាឡីស័ក ឬយកសំណាកទៅពិនិត្យដើម្បីធានាថាបងបងប្អូនមានសុវត្ថិភាព ឬអត់ ។

សូមបញ្ជាក់ផងដែរថា នៅយប់ថ្ងៃអាទិត្យទី ២១ ខែ មីនា ឆ្នាំ ២០២១ ខ្ញុំបាទបានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយបងប្អូនដែលជាអ្នកវិនិយោគិនជនជាតិចិនដែលមកវិនិយោគនៅក្នុងទឹកដីក្រុងស្វាយរៀងដោយគាត់ពឹងឱ្យខ្ញុំបាទបើករថយន្តជូនពួកគាត់ទៅកន្លែងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ   ចាប់តាំងពីពេលនោះមកខ្ញុំបាទពុំដែលបានទៅណាទេដោយអ្នកបើកបរ របស់ខ្ញុំបាទបានសុំច្បាប់ ខ្ញុំក៏ស្នាក់នៅផ្ទះរហូត ហើយមកដល់ថ្ងៃដែលបងប្អូនដែលជាអ្នកវិនិយោគិនចិនទាំងនោះចេញលទ្ធផលវិជ្ជមានកូវីដ-១៩ ទើបខ្ញុំចងចាំថាក្នុងអំឡុងពេលខ្ញុំបាទបើករថយន្តជូនពួកគាត់ទៅសម្រាកជាឱកាសដែលខ្ញុំបាទអាចឆ្លងជំងឺកូវីដ-១៩នេះពីពួកគាត់ ដូច្នេះខ្ញុំបាទក៏សម្រេចចិត្តផ្តល់ព័ត៌មានជូនក្រុមការងារសុខាភិបាលដើម្បីយកសំណាកទៅពិនិត្យ នៅថ្ងៃ ២៩ ខែមីនា ឆ្នាំ២០២១ លទ្ធផលខ្ញុំបាទវិជ្ជមាន ទទួលបានព័ត៌មានភ្លាមខ្ញុំបាទមិនតក់ស្លុតទេគឺបានអនុវត្តតាមការណែនាំរបស់គ្រូពេទ្យក៏ដូចក្រុមការងារដើម្បីមកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ថ្នាក់ខេត្ត នៅ ស្រុកស្វាយជ្រំ តែម្តង ។

ជំងឺនេះមិនឈ្នះស្មារតី ទឹកចិត្ត រឹងប៉ឹងរបស់យើងទេ យើងខ្ញុំជាអ្នកជំងឺត្រូវការណាស់ការលើកទឹកចិត្តពីគ្រប់មជ្ឈដ្ឋាន!!
សូមមេត្តាអនុវត្តឱ្យបានវិធាន ៣ការពារ ៣កុំ !!
នៅពេលខ្ញុំបាទបានជាសះស្បើយខ្ញុំបាទនិងចែករំលែកបទពិសោធន៍ជូនបងប្អូនបន្តទៀត៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print