បើករថយន្តមិនគោរព បារ៉ាសកំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពានបាឡេ បណ្តាលឱ្យបុក ដាច់ទាំងគល់អូសប្រហែល២ ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត ហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបុកបារ៉ាសកំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពានបាឡេ របើកទាំងគល់ រួមទាំងទីស្នាក់ការយាមគោលដៅរបស់សន្តិសុខ OCIC ជាប់រថយន្តអូសប្រហែល ២ម៉ែត្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២១ ត្រង់ចំណុចគល់ស្ពានបាឡេ កែង ផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2777 បើកដោយបុរសម្នាក់ ចេញពីផ្លូវជាតិលេខ៥ បម្រុងឡើងស្ពានបាឡេ ខណៈពេលមកដល់ចំណុចកើតហេតុ ដោយរថយន្តបង្កមានកម្ពស់ខ្ពស់ជាង បារ៉ាសកំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពានបាឡេ ក៏បានបុកពេញទំហឹង បណ្តាលឲ្យ របើកទាំងគល់បារ៉ាស រួមទាំងទីស្នាក់ការសន្តិសុខOCIC គៀបជាប់រថយន្តអូសប្រហែល២ម៉ែត្រ តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។

តាមប្រភពព័ត៌មានពីតៃកុងរថយន្តបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តចេញពីផ្លូវជាតិលេខ៥ បម្រុងឡើងស្ពានបាឡេ គាត់មិនបានចាប់អារម្មណ៍ថា ស្ពានបាឡេមានបារ៉ាសកំណត់កម្ពស់នោះទេ ទើបប្រឹងបន្ថែុមល្បឿនរថយន្ត ដើម្បីឡើងស្ពាន ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់ទ្រង់របស់រថយន្តបុកបារ៉ាសកំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពាន រួមទាំងទីស្នាក់ការរបស់សន្តិសុខOCIC របើកគល់ គៀបជាប់រថយន្តអូសប្រហែល២ម៉ែត្រ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុរួចធ្វើការវាស់វែង យករថយន្តទៅរក្សាទុក្ខនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់៕ដោយ៖រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print