មនុស្ស៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ដោយសារការបាញ់ប្រហារនៅតំបន់ Orange រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។
អ្នកនាំពាក្យកម្លាំងប៉ូលិសខណ្ឌ Cam លោក Jennifer Amat បានឱ្យដឹងថា កម្លាំងប៉ូលិសទទួលបានការហៅទូរស័ព្ទនៅវេលាម៉ោង ១៧និង៣០ នាទីល្ងាចថ្ងៃទី ៣១ខែមីនា (ពេលវេលានៅអាមេរិក) ស្តីពីការបាញ់ប្រហារនៅទីតាំងអាជីវកម្មតំបន់ Orange ។ មូលហេតុនៃការបាញ់ប្រហារមិនទាន់ដឹងនៅឡើយទេ។ ពេលកម្លាំងប៉ូលិសចូលទៅដល់កន្លែងកើតហេតុ ក៏មានការផ្ទុះអាវុធដាក់គ្នា បណ្តាលឲ្យជនដៃដល់ម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ករណីបាញ់ប្រហារខាងលើកើតឡើងក្រោយរយៈពេល២ថ្ងៃ មានករណីបាញ់ប្រហារ ជាបន្តបន្ទាប់នៅអាមេរិក។ កាលពីពាក់កណ្តាលខែមីនា មានករណីបាញ់ប្រហារ៣កន្លែងនៅហាងម៉ាស្សារបស់ក្រុមជនជាតិអាស៊ី បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ ក្នុងនោះមាន៦នាក់ជាជនជាតិអាស៊ី បង្កឲ្យមានការធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍។ រយៈពេល៦ថ្ងៃបន្ទាប់មក ក៏មានករណីបាញ់ប្រហារនៅក្នុងផ្សារទំនើប នាតំបន់ Boulder ទីក្រុង Colorado បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ ។
នៅពេលនេះដែរ ប្រធានាធិបតីអាមេរិក លោកបៃឌិន បានជំរុញឲ្យមានច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង ដើម្បីបញ្ចៀសការបាញ់ប្រហារពាសវាលពាសកាលសម្លាប់មនុស្សជាច្រើន ៕ ដោយ សាធី
រូបភាព៖ Kent Nishimura /Los Angeles Times.