ភ្នំពេញ៖ ដើម្បីអនុវត្តលិខិត ០៦៨/២១ សសរ ចុះថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាព និងអនុវត្តតាមការណែនាំរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះចាប់ពីវេលាម៉ោង ៧និង៣០នាទីលោកអភិបាលខណ្ឌបានចាត់ឲ្យមន្រ្តីក្រោមឱវាទសហការជាមួយអាជ្ញាធរសង្កាត់ទាំង៦ និងកម្លាំងសមត្ថកិច្ចមាន នគរបាល កងរាជអាវុធហត្ថខណ្ឌផងដែរ ចុះណែនាំដល់ម្ចាស់អាជីវកម្មអាហារដ្ឋាន តូបអាហារ បាយឆា មីឆា ហាងកាហ្វេ ភេសជ្ជៈ និងទីតាំងដែលលក់មានមនុស្សប្រមូលផ្តុំ…ដឹកនាំកម្លាំងផ្ទាល់ដោយលោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ លោកវរសេនីយ៍ទោគួច សុភា អធិការរងនគរបាលខណ្ឌសែនសុខនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌជាច្រើនរូបទៀតបានចុះណែនាំបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់អាជីវកម្មអាហារដ្ឋាន តូបអាហារ បាយឆា មីឆា ហាងកាហ្វេ ភេសជ្ជៈ និងទីតាំងដែលលក់មានមនុស្សប្រមូលផ្តុំ…ឱ្យបញ្ឍប់នូវការដាក់តាំងលក់តាមដងផ្លូវដើម្បីចូលរួមអនុវត្តតាមលិខិត ០៦៨/២១ សសរ ចុះថ្ងៃទី ០១ខែមេសាឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញនិងដើម្បីទប់ស្កាត់នៃការីករាលដាលជំងឺកូវីដ-១៩។
ដោយឡែកលោកធា ហ្វីអ៉ី មន្ត្រីសាលាខណ្ឌសែនសុខក៏បានដឹកនាំក្រុុមការងារសហការជាមួយកម្លាំងមន្រ្តីសង្កាត់គោកឃ្លាង ចុះណែនាំក្នុងភូមិសាស្រ្តសង្កាត់គោកឃ្លាងបានចំនួន២៨ទីតាំងដែរ ដើម្បីណែនាំឱ្យអនុវត្តសេចក្តីសម្រេចខាងលើឱ្យមានប្រសិទ្ធភាព ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ។ ទីតាំងទាំង២៨ នេះ ម្ចាស់អាជីវកម្មបានយល់ព្រមអនុវត្តតាមការណែនាំទាំងអស់ ។
សូមបញ្ជាក់ថា: ការអនុវត្តនេះមាន រយៈពេល២សប្តាហ៌ ចាប់ពីម៉ោង៨យប់ ដល់៥ភ្លឺ អ្នកលក់ដូរអាចវេចខ្ចប់ ហើយអ្នកធ្វើចរាចរណ៍មានករណីលើកលែងដូចមានចែងក្នុងសេចក្តីសម្រេចខាងលើ ៕
អាជ្ញាធរខណ្ឌសែនសុខចុះណែនាំដល់ម្ចាស់អាជីវកម្មអាហារដ្ឋាន តូបអាហារ បាយឆា មីឆា ហាងកាហ្វេ ភេសជ្ជៈ និងទីតាំងដែលលក់មានមនុស្សប្រមូលផ្តុំ
...