ឧត្តមសេនីយ៍ទោ សេង ធារិន ក្រើនរំឭកដល់កងទ័ពឲ្យត្រៀមឯកសារក្រុមគ្រូសារដើម្បីទទួលវ៉ាក់សាំងការពារកូវិដ-១៩ ពីរាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តបាត់ដំបង៖ ថ្លែងនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការការងារយោធាសន្តិសុខឆ្នាំ២០២១ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានក្រើនរំឭកដល់កងទ័ពទាំងអស់ឲ្យត្រៀមឯកសារគ្រួសារទ័ពដើម្បីនឹងមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្ដល់ជូន ។

នៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២១ របស់វរសេនាតូចរថក្រោះលេខ៦៧ ស្ថិតនៅភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សេង ធារិន បានកោតសរសើរដល់កម្លាំងបញ្ជាការវរសេនាតូចរថក្រោះលេខ៦៧ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន ហើយត្រូវបន្តធ្វើការហ្វឹកហ្វឺនដល់នាយទាហានវ័យក្មេងសម្រាប់ត្រៀមខ្លួនក្នុងការបន្តវេន ហើយនាយទាហានវ័យក្មេងត្រូវតែប្រឹងប្រែងសិក្សារៀនសូត្រក្រេបជញ្ជក់យកបទពិសោធន៍ពីនាយទាហានដែលត្រៀមចូលនិវត្តន៍ដើម្បីបានទាំងចំណេះដឹង បានទាំងបទពិសោធន៍ក្នុងការអនុវត្តការងារឲ្យបានល្អប្រសើរ។

នៅក្នុងនោះសាមីអង្គភាពត្រូវបង្កើនការផ្សព្វផ្សាយអប់រំចិត្តសាស្ត្រដល់ទាហានក្រោមឱវាទ កុំចាញ់ឧបាយកល របស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលតែងតែបង្កើតព័ត៌មានបំផ្លើសបំពុលដល់សង្គម ។

 ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ បន្តថាទោះបីយើងទទួលវ៉ាក់សាំងរួចហើយក៏ដោយយើងត្រូវតែបន្តអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជាបទបញ្ជារបស់សម្ដេចតេជោ ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរាលដាលចូលក្នុងសហគមន៍ក៏ដូចជាភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ៕

           

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print