សមាជិកព្រឹទ្ធសភានាំយកអំណោយចែកជូនបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ នាព្រឹកថ្ងៃសុក្រ០៥ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤​ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១លោក ខៀវ មុត សមាជិក​ព្រឹទ្ធសភា ប្រចាំភូមិភាគទី៥ រួមនិងគណៈប្រតិភូ និងមានការ​អមដំណើរដោយលោក អ៊ូច ភា អភិបាលខេត្តតាកែវ និង​មន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយក​អំណោយ​ចែកជូនបងប្អូនពលករដែលមកពីប្រទេសថៃ វៀតណាម ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក​ក្នុងអគារអន្តេវាសិកដ្ឋាន នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ និងនៅសណ្ឋាគារ សេវិនដេអ៊ិន ក្នុងទីរួមខេត្តតាកែវ។

  ក្នុងឱកាសនោះដែរ លោកខៀវ មុត បានធ្វើការណែនាំ​ទៅ​ដល់បងប្អូន កំពុងតែធ្វើចត្តាឡីស័ក នាពេលនេះ សូមបងប្អូន ប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុត តាមការ​ណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ សម្តេចតេជោ ហ៊ុនសែន ៣កុំនឹង៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរីករាលដាលក្នុងសហគមន៍របស់យើង ។ 

ជាមួយគ្នានេះដែរ លោកខៀវ មុត ក៏បានណែនាំបន្ថែម​ទៅដល់​មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាឱ្យបានខ្ពស់លើការងាររបស់ខ្លួន ពិសេសយកសំណាកអោយបានត្រឹមត្រូវ ហើយក្នុងនោះ​ដែរបងប្អូន​ពលករ​ដែលកំពុងធ្វើចត្តាឡីស័ក ក៏ត្រូវតែអនុវត្តនូវវិធានសុខាភិបាល ដោយមិនត្រូវដើរទៅណាមកណាពីមណ្ឌលចត្តាឡីស័កនេះជាដាច់ខាត ពោលរយៈ ពេល១៤ថ្ងៃ ត្រូវអនុវត្តអោយបានល្អប្រសើរ ដើម្បីអោយ​សហគមន៍របស់យើង យកឈ្នះ កូវីដ-១៩ ៕

         

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print