មន្ត្រីនគរបាលម្នាក់​ត្រូវរថយន្តកូរ៉ូឡាបុកស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់ជាមន្ត្រីនគរបាលនៅស្រុកកណ្ដាលស្ទឹង​ បានជិះម៉ូតូត្រឡប់មកផ្ទះក៏ត្រូវរថយន្តកូរ៉ូឡាបុកចំពីមុខពេញទំហឹង​បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៥​ និង១០នាទីល្ងាច​ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១​ នៅចំណុចលេីផ្លូវបេតុង​ ក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ សមត្ថកិច្ចបានឲ្យដឹងថា​ សពជនរងគ្រោះមានឈ្មោះ ដាញ់ ស៊ីវិល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីនគរបាល​នៅស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្ដាល​ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ចំណែកអ្នកបើកបររថយន្តខាងលើមានឈ្មោះ សួង ចាន់រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​ ។

​ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក​ កូរ៉ូឡា​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ 2O -2411តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់ដែលជាមន្ត្រីនគរបាលនៅស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្ដាល​ បានជិះម៉ូតូមួយគ្រឿងម៉ាក​ ស្មាស់រីវ៉ូ​ ពណ៌ខ្មៅ​ ពាក់ស្លាក​ នគរបាល1-1803 ត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង​ ក៏ត្រូវរថយន្តបង្កបេីកមកបុកចំពីមុខពេញទំហឹង​ បណ្តាលឲ្យដួលបោលក្បាលរងរបួសធ្ងន់ធ្ងរ​ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ​ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ​ ។

​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេី​ សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនតៃកុងរថយន្តបង្កយកទៅទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល​ព្រៃវែង​ ដេីម្បីប្រគល់ឲ្យសមត្ថកិច្ចជំនាញចាត់ការតាមច្បាប់​ ។ ដោយឡែករថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ​ ចុះទៅធ្វើការវាស់វែងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដោះស្រាយបន្តតាមច្បាប់​ ។ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print