ការខកចិត្តរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅពេលដែលការសម្រេចចិត្តដ៏ចម្រូងចម្រាសក្នុងការប្រកួតវគ្គជម្រុះ World Cup ២០២២ កាលពីថ្ងៃសៅរ៍ ពេលដែលរូបគាត់ស៊ុតចូលទីក្រុមស៊ែប៊ីហើយ បែរជាអាជ្ញាកណ្តាលមិនឲ្យ ហើយកំពុងប្រែទៅជាផលវិជ្ជមាន។
សារព័ត៌មាន BBC Sport បានផ្សាយកាលពីថ្ងៃទី០២ ខែមេសាថា ស្លាកពាក់ដៃរបស់ប្រធានក្រុមតារាព័រទុយហ្គាល់រូបនេះបានធ្លាក់ទៅនឹងដីនៅពេលដែលគាត់ត្រូវបានគេបដិសេធដោយចម្រូងចម្រាសថា ស្លាកដៃនេះដែលកីឡាកររូបនេះបោះចោលទៅដីពេលប្រកួតជាមួយក្រុមស៊ែប៊ីត្រូវបានគេលក់នៅឯការដេញថ្លៃដើម្បីរៃអង្គាសប្រាក់សម្រាប់ការព្យាបាលវេជ្ជសាស្រ្តរបស់ទារកអាយុ៦ខែ។
អ្នកពន្លត់អគ្គិភ័យម្នាក់ឈ្មោះ Djordje Vukicevic ដែលបានឈរក្បែរទីលានបន្ទាប់ពី Ronaldo បានចូលរួមប្រកួតដោយលទ្ធផលស្មើ ២-២ ជាមួយក្រុមស៊ែប៊ីនៅទីក្រុង Belgrade ។ លោក Vukicevic បាននិយាយថា “Ronaldo មានការខឹងសម្បារយ៉ាងខ្លាំង ហើយគាត់បានបោះចោលស្លាកប្រធានក្រុមដែលពាក់នៅនឹងដៃ ហើយខ្ញុំបានរើសវាយទុក”។
លោក Djordje Vukicevic បានសំរេចចិត្តដាក់វាសម្រាប់ការដេញថ្លៃដើម្បីរៃអង្គាសប្រាក់សម្រាប់ការព្យាបាលកុមារ Gavrilo Djurdjevic មកពីប្រទេសស៊ែប៊ីដែលកំពុងទទួលរងពីជំងឺសាច់ដុំឆ្អឹងខ្នង។
លោក Vukicevic បានបន្តថា “គាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការលក់ស្លាកដៃអនុស្សាវរីយ៍ដែលគាត់អាចយកបានពីកីឡាករឆ្នើមដើម្បីជួយឪពុកម្តាយរបស់ Gavrilo ក្នុងការប្រមូលប្រាក់ចំនួន២,១ លានផោនដែលត្រូវការសម្រាប់ការព្យាបាល” ។
ការដេញថ្លៃឈ្នះសម្រាប់ស្លាកដៃនេះគឺ ៦៤.០០០អឺរ៉ូ (ប្រហែល៥៤.០០០ផោន) ។ អ្នកស្រី Neava ម្តាយរបស់កុមារ Gavrilo បាននិយាយថា ប្រាក់ចំណូលដែលបានមកពីការលក់នឹងក្លាយជាការចូលរួមចំណែកយ៉ាងសំខាន់ដល់មូលនិធិព្យាបាលរបស់ពួកគេ។
លោកស្រីបានមានប្រសាសន៍ថា “យើងមិនអាចជឿថា មនុស្សមួយចំនួនដែលមិនទាំងស្គាល់យើងផង នឹងយកស្លាកដៃនេះដេញថ្លៃ និងជួយដល់កូនៗរបស់យើង” ៕ដោយ៖ ភារៈ