ក្រុមគ្រូពេទ្យជំនាញចុះយកអ្នកវិជ្ជមានកូវីដ-១៩ម្នាក់នៅសង្កាត់ចោមចៅទី៣

ចែករំលែក៖

ភ្នំពេញ​៖​ នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញបានសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣​ ចុះទៅយកបុរសម្នាក់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រោយរកឃេីញវិជ្ជមានជំងឺកូវីដ-១៩។ 

   តាមប្រភពពីលោកអ៊ុំ​ រដ្ឋធា​ ដែលជាក្រុមប្រឹក្សាសង្កាត់ចោមចៅទី៣បានឱ្យដឹងថា​ បុរសដែលវិជ្ជមានកូវីដ-១៩ខាងលេីមានឈ្មោះរិន រិទ្ធ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានស្នាក់នៅភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

   លោកបានបន្តថា​ បុរសខាងលេីក្រោយពីមិនសូវស្រួលខ្លួនក៏បានទាក់ទងទៅខាងក្រុមគ្រូពេទ្យជំនាញដេីម្បីមកធ្វេីតេស្តលេីកទីមួយក៏ពិនិត្យឃេីញថា​ វិជ្ជមានជំងឺកូវីដ-១៩ ទេីបនៅយប់ថ្ងៃទី០២ ខែមេសា​ ឆ្នាំ២០២១ក្រុមគ្រូពេទ្យជំនាញបានចុះមកទទួលយកបុរសខាងលេីទៅព្យាបាលនៅឯសណ្ឋាគារហ្គ្រីតឌូក។ 

ដោយឡែកមនុស្សចំនួន៣នាក់ទៀតដែលរស់នៅក្នុងផ្ទះជាមួយគាត់ត្រូវបានធ្វេីចក្តាឡីស័កក្នុងផ្ទះ ដើម្បីតាមដានសុខភាព ៕

     

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print