ភ្នំពេញ៖ អនុវត្តតាមសេចក្ដីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី០២ មេសានេះ ឃើញថា គ្រប់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនយ៉ាងសកម្មបំផុត ហើយក្នុងខណ្ឌទាំង១៤នេះមានតែខណ្ឌទួលគោកនិងខណ្ឌពោធិសែនជ័យ ដែលឃាត់យកយានយន្តទៅរក្សាទុក នោះ ឃាត់បានយានយន្តជាង៣០គ្រឿងបញ្ជូនមករក្សាទុកនៅអធិការរដ្ឋានខណ្ឌ និងបានឱ្យអ្នកបើកបរ ទៅធ្វើចត្តាឡីស័ក នៅផ្ទះ។
ដើម្បីក្កាប់បានសភាពការណ៌ទូទៅក្នុងរាជធានីភ្នំពេញដែលចាប់ផ្ដើមអនុវត្តវិធាន ការរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ រយះពេល១៤ថ្ងៃពីថ្ងៃទី១មេសា ដល់ថ្ងៃ១៤ មេសានោះ លោក ឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី០២ មេសា នេះដែរ ក៏បានចុះធ្វើការត្រួតពិនិត្យនៅតាមទីតាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌនីមួយៗ នៅទូទាំង រាជធានីភ្នំពេញ ដើម្បីធ្វើការនាំណែឱ្យអាជ្ញាធ រនិងកងកម្លាំងទាំងអស់ អនុវត្តការងារឱ្យមានប្រសិទ្ធភាព តាមសេចក្ដីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ ដោយចាប់ពីថ្ងៃទី០១ខែមេសាឆ្នាំ២០២១ ដល់ថ្ងៃទី១៤ មេសា ចាប់ ផ្ដើមពីម៉ោង៨យប់រហូតដល់ម៉ោង៥ភ្លឺ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យគោលដៅ កាលពីរាត្រីថ្ងៃទី០២ មេសារនេះ គឺបានចុះទៅគោលដៅនៃខណ្ឌ ដូនពេញ ខណ្ឌឬស្សីកែវ បន្តទៅខណ្ឌជ្រោយចង្វា ទើបលោកត្រឡប់ មកចាំបញ្ជានៅទីបញ្ជាការស្រាលនៅសាលារាជធានីភ្នំពេញ។ ក្នុងការចុះពិនិត្យនោះលោកឃួង ស្រេងបានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌនិងកម្លាំងចម្រុះចំណុះអោយគណៈបញ្ជាការខណ្ឌ ត្រូវពិនិត្យជាក់ ស្ដែង បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាប្រជាពលរដ្ឋដែលមកពីបំពេញការងារក្នុងគោលបំណងទៅផ្ទះវិញ សូមឱ្យពួកគាត់បង្ហាញ កាតសំគាល់ខ្លួនដែលចេញដោយក្រុមហ៊ុន រួចអោយពួកគាត់ទៅចុះនិងត្រូវណែនាំអោយពួកគាត់បានយល់សេចក្ដីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បើមិនចាំបាច់កុំធ្វើដំណើរពេលយប់។
សូមបញ្ជាក់ថា៖ យោងតាមសេចក្ដីរាយការណ៍របស់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញថា៖ក្នុងខណ្ឌទាំង១៤ក្នុងមួយខណ្ឌមាមដាក់គោល ដៅចំនួន២កន្លែងដែលដឹកនាំដោយអភិបាលខណ្ឌជាប្រធានគណះ បញ្ជាការឯកភាពរដ្ឋ បាលខណ្ឌនិមួយៗផ្ទាល់តែម្ដង។
ជាក់ស្ដែងនាយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធសែនជ័យដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានអនុវត្តតាម សេចក្ដីសម្រេច ស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ដោយ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានដាក់ចេញ នូវគោលដៅប្រចាំការមាន២គោលដៅ និងកម្លាំងចល័តនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ក្នុងនោះ ទី,១ គោលដៅ វិទ្យាល័យជម្ពូវ័ន ស្ថិតនៅសង្កាត់ចោមចៅទី៣ ដែលមានលោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌ ជាប្រធានប្រចាំការ ដែលមានកម្លាំងសរុបចំនួន ២៤នាក់ ។ ទី២ គោលដៅ ក្បែរក្រុមហ៊ុន ហុងដា ផ្លូវចោមចៅ សង្កាត់ចោមចៅទី១ ដែលមានលោក អុិត ជំនិត អភិបាលរងខណ្ឌ ជាប្រធានប្រចាំការ ដែលមានកម្លាំងសរុបចំនួន២៩នាក់
និង កម្លាំងចល័ត ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ ដែលមានកម្លាំងសរុប ១៤នាក់ ។ ដោយកម្លាំងទាំងអស់ចុះនៅតាមគោលដៅទាំង២ខាងលើ ចាប់ផ្តើមប្រតិបត្តិការចាប់ពីម៉ោង ២០ (ម្ភៃ) ។
យប់នោះនៅ គោលដៅ ផ្លូវចោមចៅឬផ្លូវវេងស្រេង បានដកហូតម៉ូតូចំនួន១៣គ្រឿងមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការនគរបាលខណ្ឌ។ក្រៅពីនេះ មានតែរថយន្តធំៗ រថយន្តដឹកទំនិញ បងប្អូនអញ្ជើញមកពេទ្យ រថយន្តរបស់អង្គទូត អង្គការ និងបងប្អូនកម្មករ កម្មការិនី ដែលចេញមកពីបំរើការងារមានកាតនិងលិខិតស្នាមត្រឹមត្រូវ បានអនុញ្ញាតឲ្យធ្វើចរាចរណ៍ជាធម្មតា។
ចំណែកនៅក្នុងមូលដ្ឋានខណ្ឌទួលគោកវិញកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌក៏បានដាក់គោលដៅ ២គោលដៅ ដើម្បី អនុវត្តតាមសេចក្ដីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះដែរ ។ជាលទ្ធផលត្រួតពិនិត្យ កម្លាំងបាន ឃាត់ម៉ូតូបានចំនួន១៦ គ្រឿង ឃាត់រថយន្តបានចំនួន៤ គ្រឿង ។ សរុបចំនួន២០ គ្រឿងយកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្តោះអាសន្ន ៕
ដោយ៖ សំរិត