យោធភូមិភាគ៥ បើកកិច្ចប្រជុំចាំសប្តាហ៍សម្រាប់លទ្ធផលការងារក្នុងខែមីនាកន្លងទៅ

ចែករំលែក៖

ខេត្តបាត់ដបង÷  ថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រជុំសប្តាហ៍ចុងខែ ខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក​ មេបញ្ជាការយោធភូមិភាគទី ៥ ។

ចូលរួមប្រជុំមាន មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យយោធភូមិភាគនិងនាយកមន្ទីរពេទ្យ នាយកសាលាពលទាហានទី៥ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង មេបញ្ជាការវរសេនាតូចចំណុះយោធភូមិភាគទី៥ នៅបន្ទប់ប្រជុំយោធភូមិភាគ។

មានប្រសាសន៍បូកសរុប មេបញ្ជាការ បានវាយតម្លៃខ្ពស់និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពចំណុះយោធភូមិភាគទាំងអស់កន្លងមកពិសេសបានអនុវត្តល្អតាមបទបញ្ជារបស់មេបញ្ជាការកងទ័ពជើងគោក និងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យើងបានបញ្ជូនកម្លាំងចុះតាមព្រំដែនធ្វើការត្រួតពិនិត្យពលករឆ្លងដែនមកពីថៃនិងបានចុះជួយប្រជាពលរដ្ឋខ្វះខាតពិសេសចុះជួយរងគ្រោះខ្យល់កន្ត្រាក់។

សប្ដាហ៍នេះយើងក៏បានដំណើរការប្រជុំបូកសរុបការងារឆ្នាំ២០២០និងបានផ្សព្វផ្សាយផែនការឆ្នាំ២០២១ នៅកងពលតូច តំបន់ប្រតិបត្តិការសឹករង និងវរសេនាតូចចំណុះមួយចំនួន ។

ទិសដៅបន្តស្នើតាមដានក្តាប់សភាពកាណ៍ព្រំដែននិងសន្តិសុខសណ្តាប់ធ្នាប់សង្គម គ្រោះមហន្តរាយផ្សេងៗដើម្បីជួយដោះស្រាយទាន់ពេល។

ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងកម្លាំង និងត្រៀមកម្លាំងអន្តរាគមន៍រង់ចាំបទបញ្ជា ពិសេសធានាបានសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ត្រូវណែនាំអប់រំជាប្រចាំ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ត្រូវតែអនុវត្តតាមវិធានការសុខាភិបាលនិងបន្តអនុវត្តឲ្យម៉ឺងម៉ាត់ ៣ការពារនិង៣កុំ ដើម្បីបញ្ចប់ការរាលដាលកូវីដ-១៩ក្នុងសហគមន៍។
បន្តរៀបចំចាក់វ៉ាក់សាំងជូនដល់គ្រួសារកងទ័ពក្នុងទិសយោធភូមិភាគទី៥៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print