បន្ទាប់ពីធូរស្បើយពីកូវីដ-១៩ភ្លាម បញ្ញា សិទ្ធិ សុំឲ្យអ្នកលេងបណ្តាញសង្គមបង្ហាញនូវរូបភាពណាល្អៗជួយសង្គមនិងមានការអប់រំ ប្រសើរជាងហែកហួរគ្នា

ចែករំលែក៖

ភ្នំពេញ ៖ មកដល់ពេលនេះ សុខភាពតារាចម្រៀងបញ្ញា សិទ្ធិ ទទួលបានភាពប្រសើរឡើងហើយ ក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃមក។ ឆ្លៀតពេលកំពុងសម្រាកព្យាបាលមេរោគនេះ បញ្ញា សិទ្ធិ បានបង្ហាញភាពឆ្លាតវៃគឺថតជាវីដេអូទុករាល់សកម្មភាពដែលអ្នកជំងឺកូវីដត្រូវធ្វើបែបណាខ្លះពេលព្យាបាល ទុកគ្រាន់ជាចំណេះដឹងដល់អ្នកផ្សេង ហើយក្នុងនោះផងដែរលោកក៏សុំឲ្យអ្នកលេងបណ្តាញសង្គមបង្ហាញនូវរូបភាពណាល្អៗជួយសង្គម និងមានការអប់រំប្រសើរជាងហែកហួរគ្នា។

   ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះមានតារាជាច្រើនដែលឆ្លងកូវីដបានជាសះស្បើយច្រើនពីជំងឺដ៏កាចសាហាវមួយនេះ។ តារាជួរមុខមួយចំនួននៅក្នុងប្រទេសកម្ពុជា ស្រាប់តែឆ្លងកូវីដ-១៩ ដោយអ្នកណាៗក៏ភ្ញាក់ផ្អើលហើយព្រួយបារម្ភខ្លាំងបំផុត។ ពិសេសមិននឹកស្មានថា រលកទី៣នៃកូវីដ-១៩នេះ បានបាចសាចយ៉ាងខ្លាំងទាំងសង្គមតារា និងពលរដ្ឋទូទៅ។

  ស្ថិតក្នុងស្ថានការណ៍នៃបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា ដែលមានប្រជាជននិងមានអ្នកសិល្បៈជាច្រើនរូបបានឆ្លងជំងឺដ៏សាហាវនេះជាបន្តបន្ទាប់។លោក បញ្ញា សិទ្ធិ ដែលជាតារាសម្ដែងនិងចម្រៀង ក៏បានពិនិត្យឃើញវិជ្ជមានកូវីដ-១៩ កាលពីពាក់កណ្តាលខែមីនា និងកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅសណ្ឋាគារ The Great Duke។

លោកបញ្ញា សិទ្ឋិ បានបង្ហាញសារមិនសប្បាយចិត្តនោះទេ ពេលឃើញផេកតារាលក់អនឡាញម្នាក់ដែលមហាជនស្គាល់ច្បាស់ដូចថ្ងៃ ប្រកែកគ្នាពេញហ្នឹងហើយឡាយវីដេអូ។ លោកថា ជីវិតស្នេហាគួរកុំបង្ហាញគេ។ យើងមានផេកល្អៗ គួរបង្ហាញពីអ្វីដែលល្អ។ខ្ញុំឆ្ងល់ដែរ ឱ្យតែនៅក្នុងសង្គមហ្វេសប៊ុក ឱ្យតែមានរឿងឡាយជេរគ្នាគឺមានអ្នកមើលច្រើនណាស់ ខ្លះខមមិនតែស្ករ។

លោកសុំឱ្យបង្ហាញនូវរូបភាពណាល្អៗជួយសង្គម មានការអបរំ។ ដូចជាពេលនេះយើងកំពុងប្រឈមកូវីដ ចឹងគួរនាំគ្នាប្រយុទ្ឋប្រឆាំង ព្រោះរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលយើងខំប្រឹងទប់ស្កាត់ទាំងយប់ថ្ងៃ គួរយល់ផង៕

        

...

ដោយ ៖ ព្រែកសំរោង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print