ស្ត្រី១៥នាក់អាក្រាតកាយកណ្តាលថ្ងៃនៅទីក្រុងឌូបៃបង្កឱ្យមានការខឹងសម្បាយ៉ាងខ្លាំង

ចែករំលែក៖

កម្លាំងប៉ូលិសទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម បានចាប់ខ្លួនស្ត្រីមួយក្រុមមានគ្នា១៥នាក់ ក្រោយពេលបង្ហាញឃ្លីបវីដេអូនៅលើបណ្តាញសង្គម ដោយអាក្រាតកាយទាំងស្រុង ។

កាលពីយប់ថ្ងៃទី៣ ខែមេសា រូបភាពស្ត្រីអាក្រាតកាយឈរជាជួរនៅខាងក្រៅអគារក្នុងតំបន់ Marina ក្នុងទីក្រុងឌូបៃ បានបង្ហាញលើបណ្តាញអុីនធើណេត ហើយបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គម។
តាមសារព័ត៌មាន The Sun ស្ត្រីមួយក្រុមមានគ្នា១៥នាក់ដែលថតស្រាតនោះ គឺបានចូលរួមផ្សព្វផ្សាយ ឲ្យគេហទំព័រមួយរបស់អុីស្រាអែល។ គេហទំព័រនោះ ត្រូវបានគេចាត់ទុកថាជាគេហទំព័រ សម្រាប់«មនុស្សពេញវ័យ» មកពីអាមេរិក។
រូបភាពអាក្រាតកាយបានធ្វើឲ្យពលរដ្ឋអារ៉ាប់រួមតក់ស្លុតយ៉ាងខ្លាំង ដោយនៅក្នុងប្រទេសនេះ ការស្លៀកពាក់លេចលើលេចក្រោម ឬថើបគ្នានៅទីសាធារណៈអាចនឹងត្រូវពិន័យយ៉ាងធ្ងន់។ ក្រោយការបង្ហោះរូបភាព កម្លាំងប៉ូលិសក៏បានស្វែងរក ចាប់ខ្លួន ដោយចោទប្រកាន់ពីបទ មានសកម្មភាពមិនត្រឹមត្រូវ រួមមានទាំងអាក្រាតកាយនៅទីសាធារណៈផង ។
ស្ត្រីខាងលើអាចនឹងត្រូវជាប់គុក៦ខែ និងពិន័យជាប្រាក់ ៥០០០ Dirham(ជិត១៥០០ដុល្លារអាមេរិក) ហើយបើធ្ងន់ជាងនេះអាចពិន័យដល់ទៅ ៥សែនDirham ប្រមាណជិត១៥ម៉ឺនដុល្លារអាមេរិក។
កម្លាំងប៉ូលិសបានបញ្ជាក់ថា សកម្មភាពខាងលើមិនបង្ហាញពីតម្លៃសីលធម៌ក្នុងសង្គមអារ៉ាប់រួមឡើយ គឺជារឿងមិនអាចទទួលយកបានឡើយ៕ ដោយ សាធី

...

រូបភាព៖ Daily Mail

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print