ស្រវឹងទឹកត្នោតជូរខ្លាំងណាស់! បេីកឡំប្រឺតាបុកប៉ារាសគោលដៅសមត្ថកិច្ចអនុវត្តវិធានការផ្អាកចរាចរណ៍បណ្តាលឲ្យរបួសប្រជាការពារម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីផឹកទឹកត្នោតជូរស្រវឹងហេីយបេីកឡំប្រឺតាបុកប៉ារាសកម្លាំងសមត្ថកិច្ចដែលដាក់គោលដៅត្រួតពិនិត្យនិងអនុវត្តវិធានការរដ្ឋបាលលើអ្នកល្មើសបម្រាមគោចរបណ្តាលឲ្យរងរបួសប្រជាការពារម្នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍​នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៥​ ខែមេសា​ ឆ្នាំ២០២១​ នៅចំណុចគោលដៅសមត្ថកិច្ចដាក់គោលដៅអនុវត្តវិធានការផ្អាកចរាចរណ៍នៅមុខវត្តពោធិ៍យារាម​ ជួរមាត់ទន្លេត្រើយខាងកេីត​ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា​ ដោយគោរពតាមបទបញ្ជាថ្នាក់លេី​ ឱ្យដាក់គោលដៅអនុវត្តបម្រាមគោចរ​ ផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូវ​ ចាប់ពីម៉ោង៨យប់រហូតដល់ម៉ោង៥ភ្លឺ​ ក្នុងរយៈពេល១៤ថ្ងៃ​ ដេីម្បីចូលរួមទប់ស្កាត់កាត់ផ្តាច់ជំងឺកូវីដ-១៩នោះ ខណៈកម្លាំងសមត្ថកិច្ចចម្រុះកំពុងតែអនុវត្តស្រាប់តែមានបុរសម្នាក់
បេីកឡំប្រឺតាក្នុងទិសដៅពីជេីងទៅត្បូងទាំងស្ថានភាពស្រវឹងផងនោះ​បានបេីកហួសគោលដៅសមត្ថកិច្ចម្តងទៅហេីយ​ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចបានជាបុរសខាងលេីបានបេីកត្រឡប់មកវិញទើបភ្លាមនោះកម្លាំងបានឃាត់ឲ្យឈប់​ តែគាត់នៅតែបន្តដំណេីរទៅមុខទៀតហើយបុកកម្លាំងប្រជាការពារម្នាក់បណ្តាលឱ្យរងរបួសដៃធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកបុរសខាងលេីបានសារភាពថាខ្លួនទេីបតែចេញពីផឹកទឹកត្នោតជូរជាមួយមិត្តភក្តិបំណងចូលក្នុងវត្តពោធិ៍សារាមតែដោយសារតែខ្លួនស្រវឹងផងនោះក៏ជ្រុលទៅបុកសមត្ថកិច្ចបែបនេះតែម្តង។ ជនបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដេីម្បីសួរនាំបន្ត៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print