Carl Frampton សម្រេចចិត្តចូលនិវត្តន៍បន្ទាប់ពីចាញ់ Jamel Herring ក្នុងការប្រកួតដណ្តើមជើងឯកពិភពលោក

ចែករំលែក៖

កីឡារប្រដាល់សកល Carl Frampton បានប្រកាសចូលនិវត្តន៍នៅលើសង្វៀនបន្ទាប់ពីប្រកួតចាញ់កីឡាករ Jamel Herring ក្នុងជុំទី៦ នៃការប្រកួតប្រភេទទម្ងន់ស្រាលរបស់ពួកគេដណ្តើមជើងឯកពិភពលោក នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។

កីឡាករ Jamel Herring បានវាយយ៉ាងសន្ធាប់ទៅលើចំចំណុចគោលដៅរបស់ Frampton វ័យ៣៤ឆ្នាំធ្វើឲ្យគ្រូបង្វឹករបស់គាត់បោះកន្សែងសចុះចាញ់ក្រោយពីត្រូវមួយកែងរបស់ Jamel Herring នៅទឹកទី៦។

Frampton បាននិយាយនៅលើសង្វៀនថា ខ្ញុំបាននិយាយមុនខ្ញុំនឹងចូលនិវត្តន៍ប្រសិនបើខ្ញុំចាញ់ការប្រកួតនេះ ហើយនោះជាអ្វីដែលខ្ញុំត្រូវធ្វើ ។ ខ្ញុំគ្រាន់តែចង់លះបង់ជីវិតរបស់ខ្ញុំទៅគ្រួសាររបស់ខ្ញុំឥឡូវនេះការប្រដាល់ពិតជាល្អសម្រាប់ខ្ញុំហើយវាក៏អាក្រក់ចំពោះខ្ញុំដែរ។

កីឡាកររូបនេះបន្តថា “ប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយនឹងការហ្វឹកហាត់ជាមួយគ្រូបង្វឹក Jamie Moore និង Nigel Travis គឺជាអាជីពដ៏ល្អបំផុតរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែចង់ទៅផ្ទះប្រពន្ធ និងកូនដ៏ស្រស់ស្អាតរបស់ខ្ញុំហើយនោះវាជារឿងល្អមួយ”

បន្ទាប់ពីប្រកួតចាញ់កីឡាករ Josh Warrington កាលពីខែធ្នូ ឆ្នាំ២០១៨ កីឡាករ Frampton បានពិចារណាយ៉ាងម៉ឺងម៉ាត់ពីការចូលនិវត្តន៍ ប៉ុន្តែបានជ្រើសរើសបន្តស្វែងរកតំណែងពិភពលោកមួយទៀតដោយជឿជាក់ថាគាត់នៅតែមានកម្រិតនៃការប្រកួតរបស់គាត់ 

សម្រាប់កីឡាករ Herring វិញវាគឺជាការប្រកួតដ៏អស្ចារ្យទីនៃការប្រកួតជើងឯកដែលគាត់បានកាន់កាប់ចាប់តាំងពីខែឧសភា ឆ្នាំ២០១៩។ ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ប្រភេទទម្ងន់ស្រាល Jamel Herring បាននិយាយថា “ការប្រកួរបស់ខ្ញុំមិនមែនជាអ្វីដែលល្អបំផុតនោះទេ។ មនុស្សម្នាមានការងឿងឆ្ងល់ចំពោះខ្ញុំ ពួកគេបានមើលឃើញខ្ញុំនូវអ្វីគ្រប់យ៉ាង ទោះបីជាមានការលំបាកក៏ដោយខ្ញុំនឹងមិនចុះចាញ់ឡើយ” ៕ដោយ៖ ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print