ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ នៅតំបន់ប្រតិត្តិការសឹករងពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់÷លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២១ របស់តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ។

អញ្ជើញចូលរួមអមដំណើរមាន មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការតំបន់ប្រតិការសឹករងពោធិ៍សាត់ បណ្ដាការិយាល័យ អង្គភាពនិងអាជ្ញាធរដែនដី។

ក្នុងឱកាសបូកសរុប ឧត្តមសេនីយ៍ឯក ឯក សំអូនបានកោតសរសើរដល់កម្លាំងប្រតិបត្តិការសឹករងពោធិ៍សាត់ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូនជាពិសេសចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗរហូតមានការសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ។
ត្រូវបន្តពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា។

ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់ចលនាខុសច្បាប់ រក្សាសុខសន្តិភាពនិងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនិងចុះជួយសង្គម។
យកចិត្តទុកដាក់ការងារហ្វឹកហ្វឺនជាអាទិភាពអនុវត្តសម្រេចតាមផែនការថ្នាក់លើត្រូវ បំប៉នយោធាចារ្យ និង ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលទ័ពជំនាញ។
អង្គភាពមិនត្រូវឲ្យមានកងទ័ពណាប្រើប្រាស់ ជួញដូរគ្រឿងញៀន បើមានត្រូវដេញចេញពីជួរកងទ័ព។
អប់រំដល់កងទ័ពឲ្យបង្កើនឆន្ទៈ ស្មោះត្រង់ ជាតិ សាសនា ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងពិធីនេះមានការជូនប័ណ្ណសរសើរ ដល់បុគ្គលដែលមានស្នាដៃសម្រេចការងារល្អឆ្នាំ២០២០កន្លងមក។

លោកមេបញ្ជាការ ក៏បានផ្តាំផ្ញើចុងក្រោយដល់កងទ័ពក្នុងតំបន់ប្រតិបត្តិករសឹងរងពោធិ៍សាត់ ឱ្យបង្កើនការផ្សព្វផ្សាយនិងអនុវត្តឲ្យបានជាដាច់ខាតនូវវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជាបទបញ្ជារបស់សម្ដេចតេជោ រក្សា៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរាលដាលចូលក្នុងសហគមន៍ក៏ដូចជាភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print