លោក ឧត្តមសេនីយ៍ត្រី មូល សុភី អញ្ជើញប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ នៅវរសេនាតូចការពារអាកាស

ចែករំលែក៖

ខេត្តបាត់ដំបង÷លោកឧត្តមសេនីយ៍ត្រី មូល សុភី នាយសេនាធិការរងយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២១ នៅវរសេនាតូចការពារអាកាសយោធភូមិភាគទី៥ ។

អញ្ជើញចូលរួមអមដំណើរមាន នាយនិងនាយរងការិយាល័យយោធភូមិភាគទី៥ ។

ក្នុងឱកាសបូកសរុប លោកឧត្តមសេនីយ៍ត្រី ក៏បានធ្វើការកោតសរសើរដល់កម្លាំងវរសេនាតូចដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូនជាពិសេសចូលរួមចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ។

ទិសដៅអនុវត្តត្រូវបន្តពង្រឹងប្រៀបការពារជាតិ ខិតខំរៀនសូត្រជំនាញឲ្យកាន់តែស្ទាត់ជំនាញ។
ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សានូវសុខសន្តិភាពនិងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនិងចុះជួយសង្គម។
អប់រំដល់កងទ័ពឲ្យបង្កើនឆន្ទៈ ស្មោះត្រង់ ជាតិ សាសនា ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលស្របច្បាប់។

លោក ក៏បានផ្តាំផ្ញើចុងក្រោយដល់កងទ័ពក្នុងវរសេនាតូច ឱ្យបង្កើនការផ្សព្វផ្សាយនិងអនុវត្តឲ្យបានជាដាច់ខាតនូវវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជាបទបញ្ជារបស់សម្ដេចតេជោ រក្សា៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរាលដាលចូលក្នុងសហគមន៍ក៏ដូចជាភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print