ផ្ទុះអាវុធចំនួន៣គ្រាប់ដោយជនដៃដល់ជានគរបាលការពារធនាគារ (ABA) បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ៖  យុវជន២នាក់ឈ្លោះប្រកែកគ្នាដេញវៃគ្នាក្រោមស្ពានផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី  រហូតមក ក្បែរធនាគារABA  ខណៈនោះបុរស មន្រ្តីនគរបាលការពារធនាគារក៏បានប្រាប់អោយទៅឆ្ងាយពីធនាគារ ហើយបានទាស់សម្ដីគ្នា យុវជនម្នាក់នោះបានកាន់កាំបិតចុងស្រួចប្រុងដើរទៅដេញចាក់បុរស ដែលជាមន្រ្តីនគរបាល ហើយមន្ត្រីនគរបាលក៏បានដកកាំភ្លើងគំរាមបាញ់! តែយុវជននោះនៅតែព្យាយាមដើរចូលប្រុងចាក់ ក៏បុរសដែលជាមន្ត្រីនគរបាល បានបាញ់តែម្ដងតម្រង់ ទៅលើយុវជនដែលកាន់កំបិត យ៉ាងតិច៣គ្រាប់ ក៏បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍ នេះបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង ៥០នាទី យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខធនាគារABA ក្រោមស្ពានអាកាសផ្សារដីហ៊ុយ ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពី លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ជនដៃដល់គឺជាមន្ត្រីនគរបាល ការពារធនាគារABA នៅកន្លែងកើតហេតុ។  ចំណែកជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដែលត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយពេលយកកាំបិតមុខស្រួចបម្រុងដើទៅចាក់ មន្ត្រីនគរបាល ការពារធនាគារABA តែត្រូវបាន មន្ត្រីនោះបាញ់គំរាមពីរគ្រាប់ និង បាញ់បន្ថែមមួយគ្រាប់ទៀត ត្រូវជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា,  នៅមុនពេលកើតហេតុ មានយុវជន ពីនាក់ឈ្លោះប្រកែកគ្នា ដេញវៃគ្នាពីចុងស្ពាន រហូតមក ក្បែរធនាគារABA ស្ពានអាកាសផ្សារដីហ៊ុយ ខណៈនោះបុរស មន្ត្រីនគរបាល ការពារ ធនាគារក៏បានប្រាប់អោយទៅឆ្ងាយពីធនាគារ ហើយបុរសជាបក្ខពួកបានរត់បាត់ម្នាក់ ហើយជនរងគ្រោះដែរកាន់កាំបិត គាត់នៅមានភ្លើងកំហឹង គាត់ក៏ទៅរករឿងមន្ត្រីនគរបាល ការពារធនាគារABA ដែលគាត់កំពុងបំពេញការងារ ការពារនៅទីនេះ ហើយជនរងគ្រោះ ទៅរករឿងទៅកាន់កាំបិតចុងស្រួច ដើម្បីទៅចាក់លើ មន្ត្រីនគរបាល  ហើយខាង មន្ត្រីនគរបាល គាត់បានដកកាំភ្លើងបាញ់គំរាមចំនួន ពីរគ្រាប់កុំអោយជនរងគ្រោះដើរចូល តែជនរងគ្រោះនៅតែមិនខ្លាច ក៏មន្ត្រីនគរបាលដែលការពារធនាគារABA ក៏បាញ់ សំដៅចំគោលដៅ បណ្ដាលអោយជនរងគ្រោះស្លាប់បាត់បង់ជីវិតតែម្ដង។

គួបញ្ជាក់ផងដែរថា  ក្រោយពេលកើតហេតុ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាល ខណ្ឌសែនសុខ និង លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ា អធិការខណ្ឌ បានដឹកនាំកម្លាំងចម្រុះចុះដល់ទីតាំងកើតហេតុភ្លាមៗនឹងឃាត់ខ្លួនបុរសជាមន្រ្តីនគរបាលដែលជាជនដៃដល់ភ្លាមៗដោយសារជនដៃដល់មិនរត់គេចខ្លួនពីកន្លែងកើតហេតុនោះទេ ពេលឃាត់ខ្លួនបានក៏បញ្ជូនខ្លួនទៅអធិការដ្ឋានដើម្បីសួរនាំបន្ថែម។

បច្ចុប្បន្នបុរសជាមន្រ្តីនគរបាល ដែលជាជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសពជនរងគ្រោះក្រោយពេលពិនិត្យកោសល្យវិច្ឆ័យរួច ត្រូវបានដាក់លើរថយន្តសាមុយ យកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖រ៉ារ៉ា

...

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print