សារព័ត៌មាន New York Times បានផ្សាយថា នាវាយោធាអុីរ៉ង់មួយគ្រឿងដែលកំពុងចតនៅសមុទ្រក្រហម បានរងការវាយប្រហារពីកម្លាំងទាហានអីុស្រាអែល បណ្តាលឲ្យខូចខាតយ៉ាងដំណាំ ។ សកម្មភាពខាងលើ បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីការប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរក្រោយការប្រឈមមុខតានតឹងជាច្រើនឆ្នាំកន្លងមក។
ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់ បានផ្សាយថា នាវាយោធាអីុរ៉ង់ Saviz រងការវាយប្រហារនៅថ្ងៃទី ៦ខែមេសា ចំពេលដែលមានព័ត៌មានផ្សាយថា កិច្ចពិភាក្សាស្តីពីដំណើរការឡើងវិញកិច្ចព្រមព្រៀងបរមាណូអុីរ៉ង់កាលពីឆ្នាំ២០១៥ រវាងអុីរ៉ង់ និឹងប្រទេស 5+1 ដែលមាន អាមេរិក ចិន រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់។
អុីស្រាអែល គឺជាប្រទេសដែលចាត់ទុកអីុរ៉ង់ជាសត្រូវធំបំផុតនៅតំបន់មជ្ឈិមបូព៌ា ហើយប្រទេសនេះបានប្រឆាំងយ៉ាងដាច់ខាតដល់ដំណើរការឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលលោកត្រាំបានលុបចោលកាលពី៣ឆ្នាំមុន។
មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីចំនួនអ្នកស្លាប់ រងរបួស ឬខូចខាតប៉ុនណានៅឡើយទេ ។ មន្ត្រីអុីរ៉ង់ បានឲ្យដឹងថា នាវាខាងលើបានបញ្ជូនទៅកាន់សមុទ្រក្រហមដើម្បីទប់ស្កាត់ក្រុមចោរសមុទ្រប្លន់នាវា ។
ចំណែកភាគីអីុស្រាអែលវិញក៏បានរក្សាភាពស្ងៀមស្ងាត់ មិនទាន់មានប្រតិកម្មអ្វីជុំវិញហេតុការណ៍ខាងលើនៅឡើយទេ ៕ ដោយ សាធី
រូបភាព៖ NASA MODIS.