ភ្នំពេញៈអគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី និងក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាថវិកា និងសម្ភារៈមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់មន្ត្រីសុីម៉ាក់ ដែលគ្រោះថ្នាក់ចរាចរណ៍នៅខេត្តឧត្តមានជ័យ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ រងរបួសធ្ងន់៣ និងរបួសស្រាល១៨នាក់ សរុបចំនួន ២១នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត និងមន្ទីរពេទ្យព្រះកេតុមាលា ។
សូមជម្រាបថា កាកបាទក្រហមកម្ពុជាដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចប្រធានតែងតែគិតគូរពីសុខទុក្ខ និងយកចិត្តទុកដាក់ ដល់ពលរដ្ឋរងគ្រោះដោយយថាហេតុគ្រប់ច្រកល្ហក ពិសេសតំបន់ដាច់ស្រយាល ៕








...
ដោយ៖ សុខ ខេមរា










