ខេត្តត្បូងឃ្មុំ ៖ បុរសចំណាស់ម្នាក់ ចង.ក សម្លាប់ខ្លួននៅលើផ្ទះរបស់ខ្លួននាំអោយមានការភ្ញាក់ផ្អើលអស់អ្នកជិតខាង ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១២:០០នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិ ជីមាន់កណ្តាល ឃុំក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះមានឈ្មោះ ខិន ញុឹប ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានយកខ្សែភ្លើងពណ៍សប្រវែង ៣,២០ ម៉ែត្រ មកចងករភ្ជាប់នឹងរនុកផ្ទះរបស់ខ្លួន កំពស់៣,៦០ម៉ែត្រពីរនាបផ្ទះ បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។ មូលហេតុ សង្ស័យវិបត្តក្នុងគ្រួសារនិងស្រវឹងស្រាខួប ។
ក្រោយពីបានទទួលព័ត៌មានរួចភ្លាមកម្លាំងជំនាញ នៃអធិការដ្ឋាននគរ បាលស្រុកពញាក្រែក បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យស្រាវ ជ្រាវធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសាចងកប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទ័ណ្ឌឡើយ។
ក្រោយពីបានពិនិត្យចប់សព្វគ្រប់ សពត្រូវបានប្រគល់អោយទៅឈ្មោះញុឹប ច្រឹប ភេទស្រីត្រូវជាកូនបង្កើត នៃសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
វណ្ណៈ