ខេត្តបាត់ដំបង÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក អ៊ួម សុធារ៉ា
មេបញ្ជាការរង នាយសេនាធិការ តំំណាងលោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានដឹកនាំកម្លាំងអន្ដរាគមន៍របស់កងពល នាំយកនូវស័ង្កសីចំនួន ៣០ សន្លឹកនិងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជួយជួសជុលធ្វើផ្ទះជូនគ្រួសារយោធិន របស់កងពលតូចថ្មើរជើងលេខ៥២ ដែលបានរងគ្រោះដោយសារខ្យល់កន្ដ្រាក់ខូចខាតដំបូលផ្ទះ ទាំងស្រុង កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ រស់នៅភូមិកន្ទឺ២ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ដោយអនុវត្តតាមបទបញ្ជា របស់លោក មេបញ្ជាការកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៥ កងពលតូចថ្មើរជើងលេខ៥២ បានត្រៀមកម្លាំងអន្តរាគមន៍នៅនឹងកន្លែង រង់ចាំបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាត្រៀមចុះជួយប្រជាពលរដ្ឋ រងគ្រោះមហន្តរាយផ្សេងៗ កើតមានឡើងដោយ យថាហេតុក្នុងភូមិសាស្រ្ដ
ទទួលខុសត្រូវ ៕
ដោយ៖ សូរិយា