មន្ត្រីជំនាញ ក ប ប រកឃើញស្ពៃក្តោប ខ្ទឹមបារាំង ត្រសក់មាន(ថ្នាំគីមីកាកសំណល់កសិកម្ម)នៅផ្សារវាលយន្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖  ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងរីករាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលឈានចូលមកដល់ពេលខាងមុខនេះ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៨ខែមីនាឆ្នាំ២០២១ បានចាត់មន្ត្រីចុះយកគំរូ បន្លែ ផ្លែឈើជាពិសេសផ្តោតសំខាន់លើផលិតផលម្ហូបអាហារក្នុងផ្សារវាលយន្ត ទីរួមខេត្តស្វាយរៀងក្នុងការធ្វើតេស្តនៅពិសោធន៍ខ្នាតតូចរបស់សាខា (ក ប ប) ខេត្តស្វាយរៀង ។

លោកផឹង និលប្រធានសាខា(ក ក ប)ខេត្តបានឲ្យដឹងថានៅព្រឹកនេះមន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅផ្សារវាលយន្ត ក្រុងស្វាយរៀងដើម្បីយកមកពិសោធន៍នៅមន្ទីពិសោធន៍ខ្នាតតូចចំនួន ២៧ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

លោកបានបន្ថែមថាជាលទ្ធផលក្រោយកាធ្វើការពិសោធន៍មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមីហាមឃាត់ដូចជាខ្ទឹមបារាំង ត្រសក់ ស្ពៃស្តោប ( មានថ្នាំគីមីកាកសំណល់កសិកម្ម )ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។

លោកផឹង និលបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលឈានចូលមកដល់នាពេលខាងមុខនេះសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការទិញទំនិញគ្រប់ប្រភេទត្រូវមើលការបរិច្ឆេទបានច្បាស់លាស់ជាមុនសិនមុននិងទិញទៅបរិភោគចៀសវាងនាំឲ្យប៉ះពាល់ដល់សុខភាព និងជាពិសេសត្រូវចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ ៣ ការពារនិង ៣កុំបើមិនចាំបាច់កុំចេញក្រៅផ្ទះ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print