ស្នងការ​ខេត្តកំពង់ចាម ដឹកនាំបញ្ជាដោយផ្ទាល់​ ដេីម្បីបញ្ចៀស​ការកកស្ទះចរាចរណ៍​ នៅរង្វង់មូលស្ពានគីហ្សូណា​

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅយប់ថ្ងៃទី០៨​ ខែមេសា​ ឆ្នាំ​២០២១​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ អញ្ជើញ​ដឹកនាំបញ្ជាដោយផ្ទាល់​ ដេីម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅចំណុចរង្វង់មូលស្ពានគីហ្សូណា​ ស្ថិតក្នុងក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​ ។ 

សូមបញ្ជាក់​ផងដែរថា​ នៅវេលាម៉ោង​ ៨និង៣០នាទីយប់​ ដោយមានការកកស្ទះចរាចរណ៍​ ដែលបណ្ដាលមកពីបងប្អូនសាធារណជនមួយចំនួនមិនទាន់យល់បានច្បាស់​ នូវវិធានការអនុវត្ដតាមសេចក្ដីសម្រេច​ លេខ៤៤​ សសរ​ របស់​រាជរដ្ឋាភិបាល​​ ស្ដីពីការហាមឃាត់ការធ្វេីដំណេីរ​ និងការបិទ​រមណីយដ្ឋាន​ ទេសចរណ៍​ នៅទូទាំងប្រទេស​ ជាបណ្ដោះអាសន្ន​ រយៈពេល​១៤ថ្ងៃ​ ដេីម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩​ ។ 

លោកឧត្តមសេនីយ៍ស្នងការ​ ក៏បានធ្វេីការអប់រំណែនាំ និងផ្សព្វផ្សាយនូវសេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​៤៤ សសរ​ ដល់បងប្អូនសាធារណជនដែលបានធ្វេីដំណេីរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត​ ឲ្យ​បានយល់ច្បាស់ចំពោះវិធានការរបស់រាជរដ្ឋាភិបាល​ ក្នុង​គោលបំណង​ ទប់ស្កាត់​ ការ​ឆ្លង​រីក​រាល​ដាល​ ជំងឺ​កូវីដ​-១៩​  ដែលបាននឹងកំពុងរីករាលដាលក្នុងប្រទេសកម្ពុជា​ ដែលតម្រូវឲ្យប្រជាជនទាំងអស់គ្នា​ ចូលរួម​អនុវត្តក្នុងវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា​ ។ 

បន្ទាប់​មកលោកឧត្តមសេនីយ៍ស្នងការ​ ក៏បានបន្ដធ្វេីដំណេីរចុះត្រួតពិនិត្យគោលដៅចំនួន០២ផ្សេងទៀត​ ដែលនៅក្នុងស្រុកបាធាយ​ ៕

 

         

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print