ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងថា នៅថ្ងៃទី៩ខែមេសា អីុរ៉ង់ បានដោះលែងនាវាដឹកប្រេង MT Hankuk Chemi ព្រមទាំងនាវិក៣នាក់ ក្រោយការចាប់នាវារក្សាទុក៣ខែកន្លងមកដោយចោទប្រកាន់ពិីបទបង្កឲ្យមានការលេចហៀរប្រេង។ នាវាដឹកប្រេង MT Hankuk Chemi រួមជាមួយនាវិក១២នាក់ បានចាកចេញពីកំពង់ផែប្រទេសអុីរ៉ង់ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៩ខែមេសា ។ កាលពីថ្ងៃទី ៤ខែមករា កន្លងមក កម្លាំងទាហានអុីរ៉ង់បានចាប់នាវាដឹកប្រេង MT Hankuk Chemi របស់កូរ៉េខាងត្បូង ដោយចោទប្រកាន់ពីបទលេចហៀរប្រេងប៉ះពាល់ដល់បរិស្ថាន។ ក្រុមហ៊ុនគ្រប់គ្រងនាវា MT Hankuk Chemi បានច្រានចោលការចោទប្រកាន់របស់អុីរ៉ង់។ នាវានេះបានធ្វើដំណើរពីប្រទេសអារ៉ាប៊ី សាអ៊ូឌីត ទៅកាន់អារ៉ាប់រួមដោយមាននាវិក២០នាក់ ។ ការសម្រេចរបស់អុីរ៉ង់ដោះលែងនាវាខាងលើ គឺក្រោយពេលដែលទីក្រុងសេអ៊ូលពិភាក្សាជាមួយអាមេរិក ទទួលបានកិច្ចព្រមព្រៀងជាមួយអាមេរិកដើម្បីអនុញ្ញាតឲ្យអុីរ៉ង់ អាចបើកប្រាក់មួយចំនួនដែលបង្កកនៅក្នុងធនាគារកូរ៉េខាងត្បូង តាមច្បាប់ដាក់ទណ្ឌកម្មរបស់ អាមេរិក៕ ដោយ សាធី
រូបភាព៖ Yonhap TTXVN
រូបភាព៖ AP