រាជវាំង Buckingham បានប្រកាសថា ស្វាមីរបស់ព្រះមហាក្សត្រី Elizabeth II បានចូលទិវង្គត ក្នុងព្រះជន្ម ៩៩ ព្រះវស្សា។ នេះបើតាមសេចក្តីប្រកាសពីព្រះរាជវាំងនៅវេលាម៉ោង ១២ ថ្ងៃទី៩ខែមេសា ។ ថ្នាក់ដឹកនាំសំខាន់ៗនៅក្នុងជួររដ្ឋាភិបាលអង់គ្លេស មាននាយករដ្ឋមន្ត្រី Boris Johnson និងមន្ត្រីជាច្រើនរូបទៀតបានទៅចូលរួមគោរពវិញ្ញាណក្ខន្ធផងដែរ។
ជាច្រើនឆ្នាំកន្លងមកព្រះសុខភាពរបស់ព្រះអង្គម្ចាស់ ហ្វីុលីព (Philip) មានសភាពចុះខ្សោយដោយសារតែជំងឺចាស់ ហើយមានជំងឺបេះដូងផងដែរ។ ព្រះអង្គម្ចាស់ ហ្វីុលីព មិនបានបង្ហាញព្រះកាយនៅមុខមហាជនតាំងពីឆ្នាំ២០១៧ មក។
ទំនាក់ទំនង រវាងព្រះអង្គម្ចាស់ ហ្វីុលីព និឹងព្រះមហាក្សត្រី Elizabeth II មានតាំងពីវ័យក្មេង ដោយពេលនោះ ព្រះមហាក្សត្រីនៅជាព្រះនាង Elizabeth នៅឡើយទេ ។ ព្រះអង្គម្ចាស់ និងព្រះមហាក្សត្រី Elizabeth II បានរៀបអភិសេកនៅឆ្នាំ១៩៤៧ ។ តាំងពីពេលនោះមក ព្រះអង្គម្ចាស់បានចំណាយពេលពេញមួយជីវិត គាំទ្រដល់ព្រះមហាក្សត្រី។ ព្រះអង្គម្ចាស់មិនបានបង្ហាញព្រះកាយតាំងពីឆ្នាំ២០១៧មក ។
ព្រះអង្គម្ចាស់ ហ្វីុលីព បានជួយដល់សកម្មភាពជាច្រើនក្នុងព្រះរាជវាំង ដើម្បីបង្កើនឥទ្ធិពលរបស់រាជវង្សអង់គ្លេស ។ ជាច្រើនឆ្នាំកន្លងមក ព្រះមហាក្សត្រី Elizabeth II បានសារភាពថា ព្រះស្វាមី គឺពិតជាមានឥទ្ធិពលយ៉ាងធំធេងចំពោះព្រះមហាក្សត្រី ។
ក្នុងឱកាសនៃខួប៥០ឆ្នាំថ្ងៃរៀបអភិសេក ព្រះមហាក្សត្រី Elizabeth II បានប្រកាសថា ស្វាមីជាកម្លាំងចិត្ត និងជាខ្នងបង្អែកដ៏រឹងមាំ។
ព្រះអង្គម្ចាស់ហ្វីុលីព ប្រសូតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩២១ នៅលើកោះConfu ប្រទេសក្រិច ជារាជបុត្រតែមួយគត់ របស់ព្រះអង្គម្ចាស់ Andrew នៃប្រទេសក្រិច និងដាណឺម៉ាកជាមួយព្រះនាង Alice របស់ Batternerg ។ ពេលមានវ័យ៧ឆ្នាំ ក៏បានបញ្ជូនមកកាន់ប្រទេសអង់គ្លេស៕
ដោយ សាធី
ម្ចាស់ក្សត្រីអេលីហ្សាបែតទី ២ និងព្រះអង្គម្ចាស់ភីលីពបន្ទាប់ពីការឡើងគ្រងរាជ្យនៅថ្ងៃទី ២ ខែមិថុនាឆ្នាំ ១៩៥៣ ។
រូបភាព៖Keystone / Getty Images