អ្នកខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងមួយ ដោយបង្ហាញអំពីឈ្មោះ និងអត្តសញ្ញាណនៃអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ ថ្មី ចំនួន១២នាក់។
រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានទាំងនេះ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ហើយក្នុងករណីដែលមានចេញរោគសញ្ញា ត្រូវជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕
...
ដោយ៖ យឹម សុថាន