ភ្នំពេញ៖ ស្ត្រីម្នាក់ជិះម៉ូតូទៅធ្វេីការត្រូវជនសង្ស័យមួយក្រុមមកធ្វេីសកម្មភាពធាក់ផ្តួល រួចប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ចឡើយ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោងវេលាម៉ោង៥:៣០នាទីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នៅចំណុចរណ្តៅដីជិតដល់ភ្លើងស្តុបមហាវិថីឈ្នះ=ឈ្នះ កែងបត់ចូលផ្លូវហាណូយ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។
ម៉ូតូជនរងគ្រោះម៉ាកស្គូពី ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HC- 8391 ។
តាមសម្តីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនពេល
កេីតហេតុរូបគាត់បានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះនៅភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បំណងទៅធ្វេីការនៅជិតវិមានឈ្នះ=ឈ្នះ ដោយជិះតាមមហាវិថីឈ្នះ=ឈ្នះ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែលេចមុខជនសង្ស័យមានគ្នាជិត១០នាក់ ជិះម៉ូតូ៥គ្រឿង សុទ្ធតែម៉ូតូហុងដាឌ្រីមនិងសេសង់ប៊ិចមួយគ្រឿងដោយមិនចាំស្លាកលេខ បានមកធ្វេីសកម្មភាពធាក់ផ្តួលម៉ូតូ របស់ដែលកំពុងជិះ រួចប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង។
ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមតែអង្គុយយំស្តាយទ្រព្យសម្បត្តិរួចខលហៅប្តីឱ្យមកឌុបយកទៅផ្ទះវិញ៕
ដោយ៖ សុខាសែនជ័យ