អង្គុយផឹកសុីជុំគ្នាបុរសម្នាក់ដួលផ្ងារក្រោយដាច់ខ្យល់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានដួលផ្ងារក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយពីជួបជុំគ្នាអង្គុយផឹកស៊ីអស់ស្រាបៀរ២កំប៉ុងជាមួយមិត្តភក្តិ២នាក់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅបន្ទប់ជួលក្បែរគ្នា។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩និង២០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ វុត្ថាអាយុ៣៨ឆ្នាំ មុខរបរជាងម៉ាសុីនរោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទ្រា ៤ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីបុរស២នាក់ដែលអង្គុយផឹកសុីជាមួយជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បាននាំគ្នាជួបជុំផឹកស៊ីតិចតួចនៅមុខបន្ទប់ជួល ខណៈពេលដែលជនរងគ្រោះបានផឹកស្រាបៀរអស់២កំប៉ុងស្រាប់តែភ្លាមៗនោះបុរសជាជនរងគ្រោះបានដួលផ្ងារក្រោយបាត់មាត់ឈឹង។ពេលឃើញដូច្នេះពួកគាត់បាននាំគ្នាជួយរឹតទ្រូងជួយធ្វើចលនាឱ្យ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់មកពួកគាត់បានតេហៅសាច់ញាតិជនរងគ្រោះឲ្យមកមើលរួចបានទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗផងដែរ។

បន្ទាប់កើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុបានទំនាក់ទំនងទៅខាងជំនាញកោសល្យវិច័យដើម្បីឲ្យចុះមកពិនិត្យ ប៉ុន្តែ នៅមិនទាន់មានការបញ្ជាក់ច្បាស់ពីមន្ត្រីជំនាញកោសល្យវិច័យថាតើបុរសខាងលើស្លាប់ដោយជំងឺគាំងបេះដូង ឬជាជំងឺខ្យល់គរនៅឡើយទេ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print