រដ្ឋមន្ត្រីការពារជាតិអាមេរិកបំពេញទស្សនកិច្ចទៅកាន់ប្រទេសអុីស្រាអែល ដើម្បីពិភាក្សាពីកម្មវិធីបរមាណូអុីរ៉ង់

ចែករំលែក៖

លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអុីស្រាអែលនៅថ្ងៃទី ១១ខែមេសា ដើម្បីជួបពិភាក្សាផ្តោតសំខាន់ទៅលើកម្មវិធីបរមាណូអុីរ៉ង់។ លោក Lloyd Austin បំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅទីនោះ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលលោកបៃឌិនទៅកាន់ប្រទេសអុីស្រាអែល។
ក្នុងដំណើរទស្សនកិច្ចនោះ រដ្ឋមន្ត្រីការពារជាតិ Lloyd Austin បាន ជួបពិភាក្សាជាមួយសមភាគីអីុស្រាអែល លោក Benny Gantz ។ មានប្រសាសន៍នៅក្នុងជំនួបពិភាក្សា នោះលោក Austin បញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនចាត់ទុកសម្ពន្ធមិត្តរវាងអាមេរិកនិឹងអុីស្រាអែលមានសារសំខាន់យ៉ាងខ្លាំងចំពោះសន្តិសុខនៅក្នុងតំបន់។ ចំណែកភាគីអីុស្រាអែលវិញបានចាត់ទុកអាមេរិកថា ជាដៃគូគ្រប់ជ្រុងជ្រោយ ហើយនឹងសហការគ្នាយ៉ាងស្អិតរមួតជុំវិញបញ្ហាអុីរ៉ង់ ។
នៅក្នុងដំណើរទស្សនកិច្ចរបស់ លោក Austin កើតឡើងក្នុងពេលដែលមានភាពតានតឹងរវាងអុីស្រា
អែលនិងអុីរ៉ង់កាន់តែខ្លាំងក្រោយប្រធានាធិបតីអាមេរិក លោកបៃឌិន មានគម្រោងនាំអាមេរិកវិលត្រឡប់ទៅកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។ កិច្ចព្រមព្រៀងបរមាណូត្រូវបានអតីតប្រធានាធិបតីដូណាល់ត្រាំ ដកចេញនៅឆ្នាំ ២០១៨ ។
រដ្ឋាភិបាលអីុស្រាអែលតែងតែប្រឆាំងនឹងគម្រោងអាមេរិកវិលទៅកាន់កិច្ចព្រមព្រៀងវិញ ដោយចាត់ទុកថាកិច្ចព្រមព្រៀងនោះគឺជាការបើកផ្លូវឲ្យអុីរ៉ង់បន្តសកម្មភាពអភិវឌ្ឍន៍កម្មវិធីបរមាណូរបស់ខ្លួន គំរាមកំហែងដល់ប្រទេសអុីស្រាអែល៕ ដោយ សាធី

...

រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកLloyd Austinថ្លែងនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ២០២១ ។ (រូបភាព៖ AFP / TTXVN)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print