ទិដ្ឋភាពក្នុងការថែរក្សាសន្តិសុខសុវត្ថិ​ភាពសណ្តាប់ធ្នាប់និងការត្រួតពិនិត្យចរាចរណ៍ចេញចូលនៅតាមព្រំប្រទល់ខេត្តនានាក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ ស្នងការដ្ឋាននគរបាលខេត្ត​ត្បូងឃ្មុំបានអនុវត្តតាមសេចក្តីសម្រេច​លេខ៤៤ សសរ របស់រាជរដ្ឋាភិបាល មន្ត្រីនគរបាលជាតិបន្តការងារត្រួតពិនិត្យរាល់អ្នកចេញចូលនិងបន្លាស់ទីពីតំបន់​មួយទៅតំបន់មួយ​ និងពីខេត្តមួយទៅខេត្តមួយទៀត​ ដេីម្បី​រក្សាការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជាពិសេសការ​លួចបង្កប់មនុស្សនៅក្នុងរថយន្តបន្លាស់ទីទៅកាន់ខេត្តនានា ក្នុងគោលបំណងទប់​ស្កាត់មិនឱ្យឆ្លង និងចម្លងមេរោគកូវីដ-១៩ (covid-19 ) ទៅកាន់អ្នកដទៃក្នុងដំណាក់កាលនៃការឆ្លងរាលដាលក្នុងសហគមន៍២០កុម្ភៈ​ដ៏ធ្ងន់ធ្ងរ​នេះ​ ។

កាលពីថ្ងៃអាទិត្យទី១១ ខែមេសា ឆ្នាំ២០២១​ ដោយអនុវត្តតាមសេចក្តីសម្រេចលេខ៤៤ សសរ របស់ រាជរដ្ឋាភិបាល មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឈរជើងនៅតាមបណ្តាគោលដៅ ព្រំប្រទល់ជាប់ខេត្តកំពង់ចាម ក្រចេះ និងព្រៃវែង ដោយធ្វើការត្រួតពិនិត្យនូវ យានយន្តដឹកទំនិញគ្រប់ប្រភេទ និងការចរាចរណ៍ចេញ-ចូល ឆ្លងព្រំប្រទល់ បង្ការការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជាពិសេសការលួចបង្កប់មនុស្សនៅក្នុងរថយន្ត ដើម្បីបន្លាស់ទីទៅកាន់ខេត្តនានា ដែលអាចឆ្លង និងចម្លងមេរោគកូវីដ-១៩ (covid-19 ) កាន់អ្នកដទៃ ។

អាជ្ញាធរ​សមត្ថកិច្ច​ខេត្ត​សូមអំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print