បព្វជិតកាតូលិកហៃទីនិងបារាំង៧រូបត្រូវខ្មាន់កាំភ្លើងចាប់ជំរិតទាមទារប្រាក់លោះ

ចែករំលែក៖

បព្វជិតកាតូលិក៧រូបត្រូវក្រុមខ្មាន់កាំភ្លើងចាប់ខ្លួនកាលពីថ្ងៃទី ១១ខែមេសា ទាមទារប្រាក់លោះ រហូតដល់ទៅ១លានដុល្លារ។
អ្នកនាំពាក្យសមាគមបព្វជិតហៃទី នៅថ្ងៃទី១១ខែមេសា បានផ្សាយថា មានបព្វជិត៧រូបត្រូវខ្មាន់កាំភ្លើងចាប់ជំរិត ក្នុងនោះមាន៥នាក់ជាជនជាតិហៃទី និងពីរនាក់ជាជនជាតិបារាំង។ តាមការប្រកាស បព្វជិតខាងលើត្រូវក្រុមឧទ្ទាមចាប់ខ្លួននៅក្នុងតំបន់Croix-des-Bouqu ភាគខាងជើងរដ្ឋធានី Port-au-Prince។
បព្វជិតទាំងនោះធ្វើដំណើរទៅចូលរួមព្រិឹត្តិការណ៍តែងតាំងបព្វជិតថ្មីនៅព្រឹកថ្ងៃទី ១១ខែមេសា ។ ជនចាប់ជំរិតទាមទារប្រាក់លោះដល់ទៅ ១លានដុល្លារ។ កម្លាំងប៉ូលិសហៃទី សង្ស័យក្រុមឧទ្ទាម ដែលមានឈ្មោះថា« 400 Mawozo» ជាអ្នកចាប់ជំរិត ។ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅក្នុងប្រទេសហៃទី មិនទាន់មានការវិភាគអ្វីជុំវិញហេតុការណ៍ខាងលើនោះឡើយ។
ប៉ុន្មានខែចុងក្រោយនេះ មានករណីចាប់ជំរិតទាមទារប្រាក់លោះកើនឡើងខ្ពស់ នៅរដ្ឋធានី Port-au-Prince និងបណ្តាខេត្តនានាក្នុងប្រទេសហៃទី ។ ក្រុមខ្មាន់កាំភ្លើងបានបង្កើនសកម្មភាពបង្កអសន្តិសុខវាយប្រហារចាប់ជំរិតកើតឡើងនៅគ្រប់ទិសទី៕

...

រូបភាព៖ tohff.com

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print