ឡាវរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ជាលើកដំបូង ក្រោយស្ងប់ស្ងាត់ជាង១ឆ្នាំ

ចែករំលែក៖

តាមសារព័ត៌មាន TTXVN បានផ្សាយថា កាលពីល្ងាចថ្ងៃទី១១ខែមេសា ក្រសួងសុខាភិបាលឡាវ បានរកឃើញមានករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ពីរនាក់ ក្នុងនោះមានម្នាក់មិនដែលចេញទៅក្រៅប្រទេសឡើយក្នុងរយៈពេលជាង១ឆ្នាំកន្លងមក ។ នេះជាករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ដំបូងគេបង្អស់ក្នុងប្រទេសឡាវរយៈពេល ជាង១ឆ្នាំកន្លងមក។
អ្នកជំងឺទាំងពីរគឺស្ថិតនៅក្នុងទីក្រុងវៀងចន្ទន៍ ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Mittaphab ដើម្បីព្យាបាល។ ក្នុងចំណោមអ្នកជំងឺពីរនាក់ មានម្នាក់ជាអ្នកជំនួញអាយុ៤១ឆ្នាំ ជនជាតិថៃ ជាប្រធានហាងកាហ្វេអិីុនធើណេត នៅក្នុងស្រុក Chanthabouly បានរស់នៅក្នុងប្រទេសឡាវជាងមួយឆ្នាំមកហើយ។ កាលពីមួយសប្តាហ៍ មុនបុរសរូបនេះបានជួបជាមួយជាមួយជនជាតិថៃ ដែលចូលមកទឹកដីឡាវខុសច្បាប់។ មកទល់ថ្ងៃនេះគេមិនទាន់ដឹងពីអត្តសញ្ញាណជនជាតិថៃខាងលើនៅឡើយទេ ។
នៅថ្ងៃទី ៨ខែមេសា អ្នកជំងឺជនជាតិថៃមានអារម្មណ៍ពិបាកដកដង្ហើម ក្អក ហត់នឿយ ឈឺខ្លួនប្រាណ ហើយក៏ត្រូវធ្វើតេស្តរកកូវីដ -១៩ ហើយលទ្ធផលក៏បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០ខែមេសា។ ចំណែកអ្នកដែលប៉ះពាល់១០នាក់ផ្សេងទៀតមិនទាន់មានសញ្ញានៅឡើយទេ ។ ក្រុមគ្រូពេទ្យកំពុងតែតាមដានស្វែងរកអ្នកដែលប៉ះពាល់ទាំងអស់។
បច្ចុប្បន្នឡាវ គឺជាប្រទេសមានករណីឆ្លងតែ៥១នាក់ប៉ុណ្ណោះ មកទល់ពេលនេះ និងមិនមានអ្នកស្លាប់នោះឡើយ។ នៅពេលនេះឡាវបង្កើនការប្រុងប្រយ័ត្នខ្ពស់ខណៈចូលឆ្នាំថ្មី ២០២១បានចូលមកដល់ ៕ ដោយ សាធី

...

រូបភាព៖ THX/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print